Connect with us

ព័ត៌មានជាតិ

​កម្ពុជា-ថៃ​ឯកភាពបង្កើនទំហំពាណិជ្ជកម្មឱ្យបាន ១៥ ពាន់លានដុល្លារ​

បានផុស

នៅ

ថ្នាក់ដឹកនាំកម្ពុជា-ថៃ បានឯកភាពបន្តរក្សាតួនាទីស្នួល និងមជ្ឈភាពអាស៊ាន​ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ​ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍តាមគោលការប្រទេសពីរទេសចរណ៍មួយ។

ការឯកភាពខាងលើ​គឺបានធ្វើឡើង​នៅក្នុងជំនូបទ្វេភាគីរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្នាក់ដឹកនាំកំពូលទាំងពីរ​ក៏ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មតាមរយៈការស្វែងរក​ការធ្វើពាណិជ្ជកម្មលើវិស័យផ្សេងៗទៀត​ ជាពិសេសលើវិស័យកសិកម្មដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យបានដល់ ១៥ ពាន់លានដុល្លារអាមេរិក។

​ក្រៅពីនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរក៏ជំរុញបន្តកិច្ចសហប្រតិបត្តិការលើវិស័យសន្ដិសុខ នៅតាមព្រំដែន ជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាប្រែប្រួលអាកាសធាតុ និងសំណល់រឹងនៅក្នុងសមុទ្រ អាចជះឥទ្ធិពលដល់សុខភាពប្រជាជន និងជំរុញការតភ្ជាប់ផ្លូវគោក និងផ្លូវដែករវាងប្រទេសទាំងពីរ និងជំរុញរួមគ្នាដោះមីនតាមព្រំដែនរវាងប្រទេសទាំងពីរបញ្ចៀសគ្រោះថ្នាក់ដល់ប្រជាជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម