ព័ត៌មានជាតិ
ប្រតិភូយុវជនតំណាងអាស៊ាន២០រូប ទស្សនា៤កន្លែងក្នុងទីក្រុងភ្នំពេញ ដែលបង្ហាញពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខ្មែរ
ប្រតិភូយុវជនសមាជិកអាស៊ាន២០រូបដែលមកពី១០ប្រទេសនៃសមាជិកអាស៊ាន កាលពីសប្តាហ៍មុន បានធ្វើដំណើរទស្សនកិច្ចនៅក្នុងទីក្រុងភ្នំពេញ៤កន្លែងគឺ នៅខាងមុខវិមានឯករាជ្យ និងរូបសំណាក់ព្រះបាទ នរោត្តម សីហនុ និងនៅមុខព្រះបរមរាជវាំង។ ព្រមទាំងហួសទៅសារមន្ទីរ ព្រះឦសានវរ្ម័ន (ស.ស.រ) និងដំណើរទស្សនាផ្សារធំថ្មី។

ដំណើរទស្សនកិច្ចនៅក្នុងទីក្រុងភ្នំពេញ៤កន្លែងខាងលើ ពីសំណាក់ប្រតិភូយុវជនប្រទេសជាសមាជិកអាស៊ានទាំង១០ប្រទេសនេះ បានធ្វើឲ្យពួកគេដឹងពីប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី របៀបរបបនៃការរស់នៅរបស់ប្រជាជនមួយចំនួនរបស់កម្ពុជា។ ទាំងអស់នេះក៏បានបង្ហាញ ពីការធ្វើទំនាក់ទំនងល្អ និងយ៉ាងរមួតជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ។

តួយ៉ាង ការដើរទស្សនាទាំង៤កន្លែងនេះ ក៏មានមគ្គទេសក៍ សម្រាប់និយាយប្រាប់ពីប្រវត្តិនៃទីកន្លែងនីមួយៗ និងហេតុការណ៍ដែលបានកើតឡើង ព្រមទាំងបានរៀបរាប់ពីពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងពិធីកម្ពុជាទទួលបានឯករាជ្យជាតិ ដែលទើបតែបញ្ចប់ថ្មីៗផងដែរ។ ប្រតិភូយុវជនមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន ហាក់មានភាពសប្បាយរីករាយជាខ្លាំងជាមួយនឹងដំណើរទស្សនាមួយនេះ ដែលទទួលបានទស្សនីយភាពប្លែកៗពីកម្ពុជា។

ជាមួយគ្នានោះ កញ្ញា មហៃហ្សែល ជាជនជាតិម៉ាឡេស៊ី និងជាប្រតិភូយុវជនមកពីប្រទេសម៉ាឡេស៊ី បានប្រាប់មកកាន់ “កម្ពុជាថ្មី” ថា រាជរដ្ឋាភិបាលបង្កើតនូវកម្មវិធីជំនួបរវាងយុវជនអាស៊ាននេះឡើងមក គឺជារឿងមួយដែលល្អ ព្រោះពួកគេអាចរាប់អានគ្នា ចែករំលែកពីវប្បធម៌របស់គ្នាទៅវិញទៅមក។ ម្យ៉ាងវិញទៀត យុវជនគឺជាអ្នកបន្តវេនរបស់ប្រទេស ដូច្នេះ ការបង្កើតវេទិកានេះឡើងមក អាចធ្វើឲ្យពួកគេស្វែងយល់ពីភាពជាអ្នកដឹកនាំ និងរៀនពីគ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះ កញ្ញា មហៃហ្សែល បានកោតសរសើរចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនកម្ពុជា ពោលគឺ ប្រជាជនកម្ពុជា បានទុកនាងប្រៀបនឹងគ្រួសារ និងប្រជាជនខ្មែរតែមួយ មានការយកចិត្តទុកដាក់ខ្លាំង។ នាងបានគូសបញ្ជាក់បន្ថែមថា ក្រោយពីវិលត្រឡប់ទៅកាន់ប្រទេសម៉ាឡេស៊ីវិញ កញ្ញា មហៃហ្សែល នឹងពាំនាំនូវវប្បធ៌ ប្រវត្តិសាស្រ្ត និងទិដ្ឋភាពផ្សេងៗដែលខ្លួនបានឃើញ ទៅចែករំលែកដល់ប្រជាជនម៉ាឡេស៊ីឯទៀត។

រីឯ ប្រតិភូយុវជនដែលមកពីប្រទេសថៃ បានលើកឡើងថា កម្មវិធី យុវជនអាស៊ាន ក្នុងឆ្នាំ២០២២ គឺជាកម្មវិធីមួយដែលល្អខ្លាំងណាស់សម្រាប់ការជួបជុំគ្នាឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩។ វេទិកានេះ ជាឱកាសមួយសម្រាប់ប្រតិភូយុវជនគ្រប់ប្រទេសជាសមាជិកអាស៊ាន អាចបានជួបពិភាក្សាគ្នាពីបញ្ហាផ្សេងៗ ព្រមទាំងបង្កើតបានជាទំនាក់ទំនងល្អជាមួយគ្នាផងដែរ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


