ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបងថា លោកមិនមានចំណាប់អារម្មណ៍នឹងការលាឈប់របស់ លោកនាយករដ្ឋបាលស្រុកសង្កែទេ
មានការភ្ញាក់ផ្អើលដល់មហាជនជាច្រើន ក្រោយពីគេបានឃើញលិខិតរបស់លោកនាយករដ្ឋបាលសាលាស្រុកសង្កែម្នាក់ ឈ្មោះ គង់ សុគុណ្ណា ដាក់ពាក្យគោរពជូនទៅ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសុំលាលែងពីការងារ។

ក្នុងលិខិតនេះដែរ លោកបានលើកឡើងអំពីមូលហេតុ នៃការលាឈប់របស់លោក ដោយសារតែមានភាពមិនប្រក្រតីក្នុងការត្រៀមប្រកាសតែងតាំងអភិបាលរងស្រុកចំនួន ២ រូបបន្ថែមទៀត នៅថ្ងៃខាងមុខ។ អ្នកទាំង ២ នាក់ ដែលត្រូវតែងតាំងនោះ គឺ ៖ ១ រូប មកពីការិយាល័យអប់រំស្រុក និង ១ រូបទៀត ពីសាលាខេត្ត តែម្ដង។ ចំពោះបំណងពិតប្រាកដ លោកមិនបានបញ្ជាក់ឲ្យច្បាស់លាស់នៅឡើយទេ ខណៈ កម្ពុជាថ្មី ទូរស័ព្ទទៅលោកដើម្បីបំភ្លឺបន្ថែមគ្មានអ្នកទទួល។ តែលោកបានបញ្ជាក់ក្នុងលិខិតថា មូលហេតុ រូបលោកមានបញ្ហាសុខភាពផ្លូវចិត្ត។

បើទោះបីយ៉ាងនេះក្ដី ចំពោះមតិមហាជនបានដាក់ការសង្ស័យថា មកពីលោកអន់ស្រពន់ចិត្តរឿងតែងតាំងបេក្ខភាពជាអភិបាលរងស្រុកទាំង ២ រូប ដោយក្នុងនោះ ថ្នាក់ខេត្តមើលរំលងរូបលោក។ តាមរយៈខ្លឹមសារថា លោកចូលបម្រើការងារតាំងពីឆ្នាំ ២០០១ ក្នុងតួនាទីជានាយករដ្ឋបាលសាលាស្រុក។ បន្ថែមនោះ ការស្នើសុំលាលែងពីតំណែងមន្ត្រីរាជការក្របខ័ណ្ឌក្រសួងមហាផ្ទៃនេះ លោកបានធ្វើឡើងកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ ម្សិលមិញនេះ។
ករណីខាងលើនេះ លោក សុខ លូ អភិបាលខេត្ត បានតបនឹងសំណួរ កម្ពុជាថ្មី យ៉ាងដូច្នេះថា «ខ្ញុំអត់មានចំណាប់អារម្មណ៍អីផង នេះរឿងផ្ទាល់ខ្លួនគាត់។ ខ្ញុំទើបនឹងឃើញគេបង្ហោះ ហើយភ្ញាក់ផ្អើលដែរ។ កន្លងមក ក៏មិនបានដឹងថា គាត់ចង់ធ្វើអភិបាលរងស្រុកផង។ ការចាត់តាំងមន្ត្រីរាជការ មាននីតិវិធីត្រឹមត្រូវ មន្ត្រីម្នាក់ៗ ត្រូវស្វ័យពិនិត្យខ្លួនឯង បើម្នាក់ៗចង់បាននេះ ចង់បាននោះ ហើយមិនបានដូចចិត្ត សុំលាលែងចឹង ដូចមិនល្អចំពោះខ្លួនឯងទេដឹង?»៕
អត្ថបទ ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


