ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន អំពាវនាវដល់ពលរដ្ឋត្រូវចេះរស់នៅតាមបែបគន្លងថ្មីដើម្បីបញ្ចៀសពីជំងឺដង្កាត់ផ្សេងៗ(Videos)
ភ្នំពេញ ៖ នៅក្នុងឱកាសឆ្នាំថ្មីឆ្នាំ២០២១នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះរស់នៅតាមបែបគន្លងថ្មីដើម្បីការពារកុំឲ្យមានការចម្លងជំងឺដង្កាត់ផ្សេងៗពិសេសកូវីដ១៩ដែលកំពុងបន្តយាយីនៅកម្ពុជាក៏ដូចជាពិភពលោកឡើយ។
តាមរយៈសារសំឡេងតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃនេះ លោកស្រីបានបន្តថា «នៅឆ្នាំ២០២១នេះអ្វីដែលបងប្អូនត្រូវបន្តយកចិត្តទុកដាក់បន្តទៀតនោះ គឺត្រូវអនុវត្តនូវវិធានការណ៍ ៣ ការពារ និង ៣កុំ ក្នុងនោះ៣ការពាររួមមានពាក់ម៉ាស់ លាងដៃឲ្យបានញឹកញាប់និងគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី១ម៉ែត្រកន្លះឡើងទៅឲ្យបានគ្រប់គ្នា និងនៅគ្រប់ទីកន្លែងហើយបងប្អូនដែលត្រូវធ្វើចត្តាឡីស័ក ត្រូវធ្វើឲ្យគ្រប់ចំនួន១៤ថ្ងៃឲ្យបានត្រឹមត្រូវទៅតាមវិធានរបស់ក្រសួងសុខាភិបាលដើម្បីការពារកុំឲ្យឆ្លងចូលសហគមន៍។
លោកស្រីបានបន្តទៀតថា ចំពោះ៣កុំវិញរួមមានកុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូលល្អ កុំទៅកន្លែងមនុស្សច្រើនកុះករនិងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា។
ជាមួយគ្នានេះដែរ លោកស្រីបានណែនាំឲ្យប្រជាពលរដ្ឋត្រូវចេះកែប្រែទម្លាប់ឲ្យចេះរស់នៅស្អាត ហូបស្អាតនិងបរិស្ថានល្អដែលអាចការពារពីជំងឺឆ្លងផ្សេងៗទៀតមិនមែនតែជំងឺកូវីដ១៩នោះទេពិសេសជំងឺមិនឆ្លងរួមមានជំងឺលើសឈាមទឹកនោមផ្អែមនិងជំងឺមហារីកជាដើមដែលតែងតែកើតឡើងជាញឹកញាប់។
លោកស្រីបានបន្ថែមទៀតថា «សូមកុំពិសារប្រៃពេក ផ្អែមពេកនិងខ្លាញ់ពេកនិងត្រូវហាត់ប្រាណឲ្យបានទៀងទាត់និងជាប់ជាប្រចាំដើម្បីសុខភាពរបស់បង្អូនឲ្យបានល្អនិងជៀសផុតពីជំងឺទាំងនេះ»។
លោកស្រីបានបន្តទៀតថា ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកចិត្តពីសុខភាពខ្លួនឯងកុំចាំដល់ឈឺហើយទៅពេទ្យគឺត្រូវពិនិត្យសុខភាពឲ្យបានទៀងទាត់ដើម្បីការពារជំងឺផ្សេងៗដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសម្រាលបន្ទុកដល់វិស័យសុខភាពសាធារណៈពិសេសនៅតាមមន្ទីរពេទ្យនានានិងជាការរួមចំណែកក្នុងការកាត់បន្ថយការចំណាយផ្ទាល់ខ្លួននិងគ្រួសារព្រមទាំងថវិការបស់រដ្ឋផងដែរ៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


