Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ៣រូប ដែលតែងតែអមដំណើរសម្ដេចតេជោ ហ៊ុន សែន ពេលបំពេញការងារនៅក្រៅប្រទេស

បានផុស

នៅ

ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានភារកិច្ចទទួលខុសត្រូវលើកិច្ចការទាំងឡាយរបស់រាជរដ្ឋាភិបាល ជាអាទិ៍ ការដឹកនាំការងាររបស់គណៈរដ្ឋមន្ត្រី ចាត់ចែងកិច្ចការទូទៅ និងបញ្ជារាល់សកម្មភាពរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ។ ទន្ទឹមនេះ សម្ដេចតេជោ ហ៊ុន សែន ក៏តែងតែអញ្ជើញទៅធ្វើទស្សនកិច្ចផ្លូវការនៅតាមបណ្ដាប្រទេសជាមិត្តជុំវិញពិភពលោក ក៏ដូចជា ការអញ្ជើញចូលរួមកិច្ចប្រជុំអន្តរជាតិនានា ដូចជា កិច្ចប្រជុំនៅអង្គការសហប្រជាជាតិ កិច្ចប្រជុំសម្រាប់តំបន់អាស៊ាន និងកិច្ចប្រជុំកំពូលសំខាន់ៗជាច្រើនផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអញ្ជើញទៅបំពេញការងារនៅក្រៅប្រទេស គេតែងតែឃើញមានការអមដំណើរសម្ដេចតេជោ ហ៊ុន សែន ពីសំណាក់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូប។ នៅក្នុងនោះ គេកត់សម្គាល់ឃើញថា មានតែមន្ត្រីជាន់ខ្ពស់ចំនួន ៣រូប ប៉ុណ្ណោះ ដែលតែងតែអមដំណើរ និងនៅជាប់ជានិច្ចជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ដំណើរទស្សនកិច្ចនៅបណ្ដាប្រទេសជាមិត្ត ក៏ដូចជាកិច្ចប្រជុំសំខាន់ៗជាអន្តរជាតិ។ មន្ត្រីជាន់ខ្ពស់ទាំង ៣រូបនេះ រួមមាន៖

១/លោក សុខ ចិន្តាសោភា

លោក សុខ ចិន្តាសោភា គឺជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។ លោក សុខ ចិន្តាសោភា ជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងការវិនិយោគ ដែលជារឿយៗក្នុងអំឡុងពេលអមដំណើរសម្ដេច តេជោនាយករដ្ឋមន្ត្រី គឺលោក តែងតែជួបប្រាស្រ័យទាក់ទងជាមួយវិនិយោគិនបរទេស ដើម្បីទាក់ទាញអ្នកទាំងនោះមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា។ លោក សុខ ចិន្តាសោភា បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រទេសបារាំង ហើយលោក ក៏ធ្លាប់ធ្វើជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងធ្លាប់ធ្វើការឲ្យក្រុមហ៊ុនឯកជននៅប្រទេសបារាំង។

២/ លោក ស៊្រី ថាមរុង្គ

លោក ស៊្រី ថាមរុង្គ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកការទូតចាស់វស្សាមួយរូបរបស់កម្ពុជា លើកិច្ចការទំនាក់ទំនងអន្តរជាតិ និងការបរទេស។ លោក ស្រ៊ី ថាមរុង្គ បានចូលបម្រើការនៅក្រសួងការបរទេសកម្ពុជា តាំងពីឆ្នាំ១៩៨០ និងធ្លាប់ទៅបំពេញការងារជាឯកអគ្គរាជទូតកម្ពុជានៅឥណ្ឌា រយៈពេល ៧ឆ្នាំ និងនៅឥណ្ឌូនេស៊ី រយៈពេល ៥ឆ្នាំ។ នៅឆ្នាំ១៩៩៩ លោក គឺជាអតីតជំនួយការផ្ទាល់ និងបន្ទាប់មកជាទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី មុនពេលលោក ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅឆ្នាំ២០០៩។ 

៣/ លោក កៅ គឹមហួន

លោក កៅ គឹមហួន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអន្តរជាតិ និងកិច្ចការអាស៊ាន។  លោក កៅ គឹមហួន ត្រូវបានសម្ដេចតេជោ ចាត់តាំងជាមន្ត្រីនាំពាក្យ ដើម្បីធ្វើសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចយតេជោនាយករដ្ឋមន្ត្រីនៅក្រៅប្រទេស នៅពេលមកដល់កម្ពុជាវិញ។ លោក កៅ គឹមហួន ជាអតីតរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន។

លោក កៅ គឹមហួន បានបញ្ចប់សញ្ញាបត្រអនុបណ្ឌិតចំនួនពីរ គឺអនុបណ្ឌិតផ្នែកកិច្ចការអន្តរជាតិ និងអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ។ មិនតែប៉ុណ្ណោះ លោក ក៏បានបញ្ចប់សញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Hawaii សហរដ្ឋអាមេរិក ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៥ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ២៥ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៣៧ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៥០ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម