Connect with us

ព័ត៌មានជាតិ

អាកាសធាតុផ្ដើមចុះត្រជាក់ដល់ ១៦ អង្សា នៅតំបន់ខ្ពង់រាប

បានផុស

នៅ

កម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតពីបង្គួរទៅខ្លាំងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែធ្នូនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានភាពបែបនេះនឹងធ្វើឲ្យសីតុណ្ហភាពអប្បបរមាចុះត្រជាក់ដល់ ១៦ អង្សា នៅតំបន់ខ្ពង់រាប តាមបណ្ដាខេត្តមួយចំនួន ដូចជាខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និង់ខេត្តបាត់ដំបង។ ចំណែកឯតំបន់មាត់សមុទ្រនៅលើផ្ទៃសមុទ្រអាចមានទឹករលកក្នុងកម្រិតពីមធ្យមទៅបង្គួរ។

ជាមួយគ្នានេះក្រសួងធនធានទឹក និងឧតុនិយមក៏បានអំពាវនាវឲ្យសាធារណជន ជាពិសេសប្រជាពលរដ្ឋ និងវីរៈកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាពឦសាន្ត ព្រមទាំងប្រជានេសាទ បង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះស្ថានភាពចុះត្រជាក់នេះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម