ព័ត៌មានជាតិ
លោក ខៀវ កាញារីទ្ធ៖ អ្នកកាសែតមានតួនាទីសំខាន់ណាស់សម្រាប់ផ្សព្វផ្សាយព័ត៌មានគ្រប់ជ្រុងជ្រោយជូនពលរដ្ឋពេលបោះឆ្នោត
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងថា អ្នកកាសែតពិតជាដើរតួនាទីសំខាន់ណាស់សម្រាប់ផ្សព្វផ្សាយព័ត៌មានបានគ្រប់ជ្រុងជ្រោយកំឡុងពេលបោះឆ្នោតដល់ប្រជាជន ដើម្បីឱ្យពួកគេទទួលបានព័ត៌មានដែលត្រឹមត្រូវ និងច្បាស់លាស់ សម្រាប់ការបោះឆ្នោត។

លោក ខៀវ កញារីទ្ធ មានប្រសាសន៍ថា៖ «ការបោះឆ្នោត ជាការកំណត់នៃដំណើរការរបស់រដ្ឋអំណាចមួយ រដ្ឋាភិបាលមួយ។ អ្នកសារព័ត៌មាន ក៏ជាអ្នកគោះកណ្តឹងបង្ហាញពីកិច្ចការជឿនលឿននៃប្រជាធិបតេយ្យដែលមានការចូលរួម ដោយសារអ្នកសារព័ត៌មាន ជាអ្នកផ្តល់ដំណឹងគ្រប់គ្រាន់សម្រាប់ប្រជាជន ទទួលបានព័ត៌មានគ្រាប់គ្រាន់ ហើយប្រជាជនទទួលបានព័ត៌មានគ្រប់គ្រាន់ គាត់ធ្វើការជ្រើសរើសបានល្អ នេះជាការសំខាន់ដែរយើងធ្វើ»។

លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបន្ថែមថា នៅក្នុងការបោះឆ្នោត ឆ្នាំ២០២៣ខាងមុខ គឺទាមទារឱ្យអ្នកកាសែតយល់ខ្លាំងបំផុតពីបញ្ហានេះ ប្រសិនជាអ្នកកាសែតបានយល់ហើយ សរសេរ និងផ្សព្វផ្សាយដោយភាពត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ មហាជននឹងគោរពឱ្យតម្លៃ។ ហេតុនេះហើយ ប្រសិនជាអ្នកកាសែតយល់អំពីច្បាប់ នីតិវិធី និងរបៀបនៃការសរសេរព័ត៌មានបានត្រឹមត្រូវ នឹងធ្វើឱ្យអ្នកសារព័ត៌មានក្លាយជាអ្នកមានឥទ្ធិពលដែលគេគោរព។
លោក ខៀវ កាញារីទ្ធ បានថ្លែងបែបនេះ នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយ និងការបោះឆ្នោតនៅកម្ពុជា» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។ សិក្ខាសាលានេះ ធ្វើឡើង ដើម្បីបណ្តុះបណ្តាលអ្នកសារព័ត៌មានពីការផ្សព្វផ្សាយព័ត៌មានដែលច្បាស់លាស់ ដោយសិក្ខាកាម ៥៤រូប មកពីអង្គភាពស្ថាប័នចំនួន ២៦ ព្រមជាមួយនឹងវាគ្មិន គ្រូបង្គោល ៩រូប សុទ្ធតែជាអ្នកជំនាញទាំងជាតិ និងអន្តរជាតិផងដែរ។


សម្រាប់លោក ខៀវ កញារីទ្ធ អ្នកកាសែតពីមុនយល់ដឹងអំពីច្បាប់បោះឆ្នោត និងប្រជាធិបតេយ្យ មានតួចតួចណាស់ ហើយបើទោះបីកន្លងមក មានការបណ្តុះបណ្តាលអ្នកកាសែតកំឡុងពេលបោះឆ្នោតក៏ដោយ ប៉ុន្តែ នៅមិនទាន់បានគ្រប់គ្រាន់នៅឡើយទេ។ ហេតុដូច្នេះ វេទិការសិក្ខាសាលានេះ គឺជាការប្រសើរបំផុតដែលរាជបណ្ឌិត្យសភាកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា បានបង្កើតវគ្គបណ្តុះបណ្តាលមួយនេះឡើងមក៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


