Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យវ័យក្មេង ៦រូប កំពុងមានភាពលេចធ្លោនៅលើបណ្ដាញសារព័ត៌មាន

បានផុស

នៅ

ក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យរដ្ឋមន្ត្រី ឬប្រធានក្រសួងស្ថាប័នទាំងអស់ ត្រូវមានការសហការឲ្យបានជិតស្និទ្ធិជាមួយអ្នកនាំពាក្យរបស់ខ្លួន ដើម្បីធានាថាអ្នកនាំពាក្យអាចមានដំណឹង ឬព័ត៌មានគ្រប់គ្រាន់ផ្ដល់បន្តទៅកាន់អ្នកសារព័ត៌មាន។ សម្ដេចតេជោថ្លែងបែបនេះ ខណៈសព្វថ្ងៃ មានអ្នកនាំពាក្យក្រសួងស្ថាប័នមួយចំនួនមានភាពអសកម្មក្នុងការងារនាំពាក្យនេះ រហូតមន្ត្រីខ្លះក្នុងនាមជាអ្នកនាំពាក្យ តែបែរជាមិនមានពាក្យនាំទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែយ៉ាងណាក៏ដោយ ក៏នៅមានអ្នកនាំពាក្យវ័យក្មេងមួយចំនួន គឺជាអ្នកនាំពាក្យដែលទទួលបានការគាំទ្រ និងកោតសរសើរពីសំណាក់អ្នកសារព័ត៌មាន ក៏ដូចជា មហាជនទូទៅដែរ។ នៅថ្ងៃនេះ «កម្ពុជាថ្មី»សូមលើកបង្ហាញអ្នកនាំពាក្យវ័យក្មេងចំនួន ៦រូបដែលមានភាពលេចធ្លោនៅលើបណ្ដាញសារព័ត៌មាន ឬប្រព័ន្ធផ្សព្វផ្សាយសង្គមនានាដោយបានឆ្លើយតបទាន់ពេលវេលាក្នុងន័យបន្តផ្សព្វផ្សាយព័ត៌មានពិតឲ្យបានទូលំទូលាយដល់សាធារណជន។ អ្នកនាំពាក្យវ័យក្មេងទាំង ៦រូបនេះ រួមមាន៖

១/ លោក ជិន ម៉ាលីន

លោក ជិន ម៉ាលីន ជាអ្នកនាំពាក្យឲ្យក្រសួងស្ថាប័នចំនួនពីរ គឺអ្នកនាំពាក្យក្រសួងយុត្តិធម៌ និងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ក្នុងនាមជាអ្នកនាំពាក្យ លោក ជិន ម៉ាលីន បានសហការយ៉ាងល្អជាមួយអ្នកសារព័ត៌មានគ្រប់អង្គភាពតូចធំ និងគ្រប់និន្នាការនយោបាយទាំងអស់ក្នុងការផ្ដល់ព័ត៌មានទាក់ទិននឹងកិច្ចការច្បាប់ សិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌។ បន្ថែមពីលើតួនាទីជាអ្នកនាំពាក្យ លោក ជិន ម៉ាលីន មានមុខតំណែងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ កម្រិតវប្បធម៌របស់លោក ជិន ម៉ាលីន គឺបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនយោបាយ និងរដ្ឋបាលសាធារណៈ នៅសាកលវិទ្យា Nagoya ប្រទេសជប៉ុន និងបរិញ្ញាបត្រជាន់ខ្ពស់ច្បាប់ នៅសាកលវិទ្យាល័យ ហាវ៉ៃ សហរដ្ឋអាមេរិក។

២/ លោក នេត្រ ភក្ត្រា

លោក នេត្រ ភក្ត្រា ជាអ្នកនាំពាក្យក្រសួងបរិស្ថាន និងជាអតីតអ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម។ លោកមានមុខតំណែងជារដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានផ្នែកកិច្ចការសាធារណៈនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ អ្នកនាំពាក្យនេះតែងតែបានផ្ដល់កិច្ចសហការល្អជាមួយអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដើម្បីផ្ដល់នូវសេចក្ដីរាយការណ៍ និងព័ត៌មាននានា រួមទាំងការធ្វើបទបង្ហាញដល់អ្នកសារព័ត៌មាន យុវជន និងសាធារណជនទាក់ទងទៅលើវិស័យបរិស្ថាន ក៏ដូចជាដំណើរការរបស់សាលាក្ដីខ្មែរក្រហម។ មុនក្លាយជាអ្នកនាំពាក្យនេះ លោក នេត្រ ភក្ត្រា គឺជាអតីតអ្នកសារព័ត៌មានមួយរូបប្រកបដោយបទពិសោធ និងចំណេះដឹង ដោយលោកធ្លាប់បម្រើការងារនៅស្ថាប័នសារព័ត៌មានជាច្រើន ជាអាទិ៍ នៅទូរទស្សន៍ជាតិកម្ពុជា ជាអ្នករាយការណ៍ព័ត៌មាន ជានិពន្ធនាយក និងជានាយកគ្រប់គ្រងការីនិពន្ធផ្នែកភាសាខ្មែរ នៅកាសែតភ្នំពេញប៉ុស្ដិ៍ ជាដើម។

៣/ លោក គង់ ភោគ

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ ឆ្នាំ២០​២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោក គង់ ភោគ ត្រូវបានចាត់តាំងជាអ្នកនាំពាក្យផ្លូវការនៃកិច្ចប្រជុំនេះ។ តាមរយៈកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា លោក គង់ ភោគ បានចែករំលែកព័ត៌មាននៃដំណើរការ និងលទ្ធផលរបស់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដល់ក្រុមសារព័ត៌មានជាតិ-អន្តរជាតិ ជាបន្តបន្ទាប់។ ជាការកត់សម្គាល់ លោក គង់ ភោគ មានការសហការល្អជាមួយក្រុមអ្នកសារព័ត៌មានក្នុងការផ្ដល់ព័ត៌មាននៃលទ្ធផលកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាទាំងជា​​ភាសាខ្មែរ និងភាសាអង់គ្លេស ជាពិសេសការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន គឺលោកបានធ្វើការបកស្រាយ និងពន្យល់យ៉ាងល្អ មានភាពក្បោះក្បាយ ប្រកប ដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។

៤/ លោក មាស សុភ័ណ្ឌ

លោក មាស សុភ័ណ្ឌ ជាអ្នកនាំពាក្យក្រសួងព័ត៌មានដែលតែងតែនៅជិតជាប់ជានិច្ចជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ក្នុងនាមជាអ្នកនាំពាក្យឲ្យក្រសួងព័ត៌មានដែលជាស្ថាប័នគ្រប់គ្រងលើវិស័យសារព័ត៌មាន លោក មាស សុភ័ណ្ឌ បានយល់យ៉ាងច្បាស់អំពីតួនាទីជាអ្នកនាំពាក្យ ហើយជារឿយៗលោកបានចូលរួមជាមួយអ្នកសារព័ត៌មានជាច្រើនក្នុងការឆ្លើយតបនឹងសំណួរ ចម្ងល់ ក៏ដូចជាការចូលរួមដោយផ្ទាល់នូវកិច្ចពិភាក្សានានារបស់អង្គភាពសារព័ត៌មាន

៥/ លោក ហ៊ាង សុទ្ធាយុត្តិ

លោក ហ៊ាង សុទ្ធាយុត្តិ ត្រូវបានចាត់ទុកជាអ្នកនាំពាក្យដ៏វ័យក្មេងមួយរូបក្នុងចំណោមមន្ត្រីអ្នកនាំពាក្យក្រសួងស្ថាប័នរដ្ឋ។ សព្វថ្ងៃនេះ លោក ហ៊ាង សុទ្ធាយុត្តិ មានតួនាទីជាអគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងនាមជាអ្នកនាំពាក្យលើវិស័យសាធារណការ លោក ហ៊ាង សុទ្ធាយុត្តិ គឺមានភាពលេចធ្លោនៅលើបណ្ដាញសារព័ត៌មាន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងរយៈពេលចុងក្រោយនេះ។ លោក ក៏ជាមន្ត្រីមួយរូបដែលមានភាពជិតស្និទ្ធិ និងបានធ្វើការជាប់ជិតលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចាប់តាំងពីលោកទេសរដ្ឋមន្ត្រីធ្វើជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហើយដែលពេលនោះរូបលោក គឺជាជំនួយការរបស់លោក ស៊ុន ចាន់ថុល។  

៦/ លោក សាន សុខសីហា

បើក្រឡេកមកមើលកងកម្លាំងប្រដាប់អាវុធវិញ លោក សាន សុខសីហា ក្នុងតួនាទីជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺលោកបានឆ្លើយតបទាន់ពេលវេលាពាក់ព័ន្ធនឹងព័ត៌មាន និងករណីផ្សេងៗលើការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ជាពិសេសព័ត៌មានដែលទាក់ទិននឹងកងកម្លាំងនគរបាលរាជធានីភ្នំពេញ។ លោក សាន សុខសីហា បានផ្ដល់នូវព័ត៌មានពិតយ៉ាងទូលំទូលាយដល់អង្គភាពសារព័ត៌មានទាំងអស់ និងសាធារណជន ដោយគ្មានភាពលាក់បាំងឡើយ។ លោក សាន សុខសីហា ត្រូវបានអ្នកសារព័ត៌មាន និងសាធារណជន ចាត់ទុកថាជាមន្ត្រីនាំពាក្យមានភាពសកម្មដែលបានធ្វើបច្ចុប្បន្នភាពព័ត៌មានជានិច្ច៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥១ នាទីutes មុន

ប្រធាន​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​ កីឡា​មួយ​នេះត្រូវ​ការ​អត់ធ្មត់​ខ្ពស់​ ដៃហ្នឹង ភ្នែកច្បាស់

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការនគរបាលខេត្តសៀមរាប បញ្ជាឱ្យកម្លាំងចាត់វិធានការច្បាប់ចំពោះយានយន្តដែលដឹកសំពីងសំពោងលើសចំណុះ

បច្ចេកវិទ្យា២ ម៉ោង មុន

Hacker មានវិធីសាស្ត្ររាយសំណាញ់ច្រើន អាចឆ្មក់កម្ទេចប្រព័ន្ធសុវត្ថិភាព ទោះកំណត់មុខងារកម្រិតខ្ពស់

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ចង់ឱ្យហុងគ្រីដំឡើងការិយាល័យតំណាងរបស់ខ្លួននៅភ្នំពេញ ទៅជាស្ថានទូតពេញលេញ

ជីវិតកម្សាន្ដ២ ម៉ោង មុន

បវរកញ្ញាអង់គ្លេស  Milla ប្រកាសដកខ្លួនចេញពីការប្រកួត បវរកញ្ញាពិភពលោកឆ្នាំ ២០២៥

សន្តិសុខសង្គម៣ ម៉ោង មុន

ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយា​ល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ

សន្តិសុខសង្គម១០ ម៉ោង មុន

Update ៖ ករណីនារីម្នាក់ ធ្លាក់ពីលើអគារនៅខណ្ឌចំការមន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អតីតប្រធានាធិបតីអាមេរិក ចូ បៃដិន កើតជំងឺមហារីកធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាជ្ញាធរ​ចិន​ប្រកាស​អាសន្ន​គ្រោះ​មហន្តរាយ ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ឆក់​យក​ជីវិត​មនុស្ស​៥​នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក បញ្ជូនដ្រូនឈ្លបយកការណ៍ទៅសមុទ្រខ្មៅជាថ្មី ក្រោយកិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន គ្មានបានផល

Sokha Hotels

ព័ត៌មានពេញនិយម