ព័ត៌មានជាតិ
តោះ! មកដឹងការងារដំបូងបំផុតរបស់ឯកឧត្តម ហ៊ុន ម៉ាណែត មុនក្លាយទៅជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេន
«ការងារមនុស្សធម៌» គឺជាការងារដំបូងបំផុតរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្ទាប់ពីលោកបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធា West Point របស់អាមេរិក។ ផ្តើមចេញពីការងារមនុស្សធម៌ដែលជាការងារជួយដល់សង្គម ជួយដល់ប្រជាជននេះហើយ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏ទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំប្រទេស និងគណបក្សប្រជាជនកម្ពុជាឲ្យកាន់កិច្ចការធំៗជាបន្តបន្ទាប់ រហូតត្រូវបានជ្រើសរើសជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេនរបស់គណបក្សអំណាចថែមទៀតផង។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធា West Point របស់អាមេរិកនៅឆ្នាំ១៩៩៩ ក្នុងវ័យ២២ឆ្នាំ។ នៅក្នុងឆ្នាំដដែលនេះ ឯកឧត្តម ក៏បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដើម្បីយកចំណេះជំនាញដែលខ្លួនបានសិក្សាមកជួយកសាង និងអភិវឌ្ឍប្រទេសជាតិ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺសម្តេចតេជោ ហ៊ុន សែន ដែលជាឪពុកបើទោះបីសប្បាយចិត្ត និងមានមោទនភាពចំពោះការសិក្សា និងសមត្ថភាពរបស់កូនប្រុសនេះយ៉ាងណាក៏ដោយ ក៏មិនទាន់ប្រគល់ការងារផ្លូវការ ឬការទទួលខុសត្រូវធុំដុំណាមួយដល់ឯកឧត្តម ហ៊ុន ម៉ាណែត ឡើយនាពេលនោះ។
ផ្ទុយទៅវិញ សម្តេចតេជោ ហ៊ុន សែន បានត្រឹមឲ្យឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើការងារមនុស្សធម៌ ធ្វើកិច្ចការជួយដល់សង្គមទៅវិញ ដើម្បីជាការរៀនសូត្រ លត់ដំខ្លួន និងដកស្រង់បទពិសោធ។ អ្នកនិពន្ធ ពៅ សុខ បានបញ្ជាក់នៅក្នុងសៀវភៅ«កូនប្រុសច្បងដ៏មានឥទ្ធិពល»ថា អ្នកដែលដឹកនាំឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើការងារមនុស្សធម៌មុនគេ គឺនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលជាមនុស្សដ៏ស្មោះត្រង់ និងមានភក្តីភាពបំផុតចំពោះសម្តេច ហ៊ុន សែន និងក្រុមគ្រួសារ។
កិច្ចការមនុស្សធម៌ និងសង្គមដែលឯកឧត្តម ហ៊ុន ម៉ាណែត បានចុះជួយជាមួយនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដំបូងគេ គឺការចុះសួរសុខទុក្ខ ចែកអំណោយដល់ប្រជាជន និងប្រគេនម៉ាស៊ីនភ្លើងដល់ព្រះសង្ឃនៅស្រុកគៀនស្វាយ និងស្រុកកណ្តាលស្ទឹងនៃខេត្តកណ្តាល។ តាំងពីការចាប់ផ្តើមដំបូងនេះ ឯកឧត្តម ហ៊ុន ម៉ាណែត នៅតែរក្សាការងារមនុស្សធម៌នេះជាប់រហូតមកដល់ពេលបច្ចុប្បន្នដែលគេតែងតែឃើញមានវត្តមានរបស់លោកចុះជួយប្រជាពលរដ្ឋរងគ្រោះ និងប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេស។
ផ្តើមចេញពីការងារមនុស្សធម៌នេះ ថ្នាក់ដឹកនាំរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានផ្តល់ការទុកចិត្តដោយប្រគល់ការងារធំៗជាបន្តបន្ទាប់ឲ្យឯកឧត្តម ហ៊ុន ម៉ាណែត ទទួលខុសត្រូវ ជាពិសេស នៅក្នុងវិស័យយោធា។ បច្ចុប្បន្ន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។ ចំណែក នៅក្នុងជួរគណបក្សវិញ ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ហើយឯកឧត្តម ត្រូវបានគណបក្សបោះឆ្នោតជ្រើសរើសជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេនពីសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១៕
ដោយ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


