Connect with us

ព័ត៌មានជាតិ

ក្រុម​អ្នក​សម្អាត​ឆ្នេរ​ ១៣៥​នាក់​ ទ​ទួល​បាន​ប្រាក់​លើកទឹកចិត្ត​ពីស​ម្តេច​​តេ​ជោ ហ៊ុន សែន

បានផុស

នៅ

​​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ​បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះ​សួរ​សុខ​ទុក្ខ​សំណេះសំណាល​និង​នាំ​យក​ថវិកា​របស់​ស​ម្តេចតេ​ជោ ហ៊ុន សែន ​លើកទឹកចិត្ត​ដល់ បុគ្គលិក​សម្អាត​ឆ្នេរ​និង​ឆ្មាំ​ឆ្នេរ​រួម​និង​កម្លាំង​ប្រជា​ការពារ​ចំនួន​សរុប​ចំនួន​១៣៥​នាក់​ ដែល​កំពុង​បំពេញការងារ​សម្អាត​ឆ្នេរ​តំបន់ សង្កាត់​លេខ​៤ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា​ ឆ្នាំ​២០២១​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​ឲ្យ​ដឹងថា​ ការងារ​សម្អាត​ឆ្នេរ ក្នុង​តំបន់​បណ្ដោយ ឆ្នេរ​អូរត្រេះ​១ អូរត្រេះ​២ និង​ឆ្នេរ​អូរ​ឈើទាល​២ ស្ថិតនៅ​ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​រយ​:​ពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ ២០២១ សរុប ប្រមូល​គល់ឈើ ដើមឈើ​ងាប់ៗ និង​សម្អាត​ដុំថ្ម​នៅ​តាម​ឆ្នេរ បាន​ចំនួន ៤២​ជើង (​ឡាន​) ស្មើនឹង ៥០២​តោន ប្រើ​កម្លាំង​សរុប​ជាង​១០០ នាក់​។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​កោតសរសើរ​ដល់​បងប្អូន​ក្រុម​អ្នក​សម្អាត​ឆ្នេរ ដែល​បាន​ខំប្រឹង​យកចិត្តទុកដាក់​រួម​គ្នា​ធ្វើការ​សម្អាត​ឆ្នេរ​របស់​យើង​ ក្នុង​ស្មារតី​ទទួលខុស​ត្រូវជា​អ្នកមើល​ថែទាំ​សំអាត​ឆ្នេរ​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​និង​មាន​អនាម័យ បរិស្ថាន​ល្អ ដោយ​ក្នុង​រយៈពេល ៥​ថ្ងៃនេះ បងប្អូន​ពិតជា​លំបាក​ខ្លាំង​ហើយ ជា​មួយ​និង​សំរាម គល់ឈើ ឬ​ដុំថ្ម ចំនួន​ប្រមាណ​៥០០​តោន ដែល​នៅ​រាយប៉ាយ​តាម បណ្តោយ​ឆ្នេរ។ ​នេះ​មិនមែន​ជា​លើកដំបូង ​ដែល​យើង​ចាប់ផ្ដើម​សម្អាត​ឆ្នេរ​ដែរ ​កាលពីមុន​នៅ​តំបន់​នេះ ​មានការ​លំបាក​ដោយសារ​មាន​សំរាម​និង​ផល​ប៉ះពាល់​ជាច្រើន​ដែល​មិន​មាន​លំហ​សាធារណៈ​យើង​បាន​រួមគ្នា​ប្រឹងប្រែង​ ដើម្បី​រៀបចំ​កែលម្អ​បន្តិច​ម្ដងៗ​រហូត​ក្លាយ​ជា​លំហ​សាធារណៈ​មាន​ឆ្នេរ មាន​កន្លែង​ដើរ​កម្សាន្ត ទោះបី​ថ្ងៃនេះ​យើង​បាន​ដឹក​សំរាម​ចេញ​មាន​គល់ ឈើ ដើមឈើ​ងាប់ និង​ដុំថ្ម​ជាង ៥០០​តោន​ក៏ដោយ ក៏​សំរាម​នៅ​មិនទាន់​អស់​ទេ ម្យ៉ាងទៀត​ភាព​ស្អាត​ ដែល​យើងមើលឃើញ​ថ្ងៃនេះ​ ទទួល​យក​បាន​ក៏ប៉ុន្តែ​នៅ​ពេល​ខាងមុខ​យើង​នឹង​បន្ត​កែលម្អរ​ឲ្យ​មាន​ភាពស្រស់ស្អាត​បន្ថែ​ម​ទៀត ដើម្បី​ធានាថា អ្នកទេសចរ​ទាំងឡាយ​មក​កម្សាន្ត​នៅ​ទីនេះ​ មិន​រំខាន​ដោយសារ​ដុំថ្ម កម្ទេច​ឈើ ឬ​សំរាម ហើយ នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ ដែល​យើង​ត្រូវ​រួមគ្នា​ធ្វើ​បន្ត​ទៅ​ទៀត​។

​លោក គួច ចំរើន​ បាន​បន្តទៀត​ថា ​សំរាម​កើត​ចេញ​មក​ដោយសារ​មនុស្ស​អ្នកទេសចរ​ខ្លះ​ដែល​យក​មក​ប្រើប្រាស់ មិនបាន​យក​ត្រឡប់​ទៅវិញ បន្សល់ទុក​នូវ​សំរាម​បង្ក​ផលប៉ះពាល់​គ្មាន អនាម័យ និង​បរិស្ថាន ដូចនេះ យើង​ត្រូវ​ចូល​រូ​ម​គ្នា​ទាំង​អស់​គ្នា​ថែរក្សា​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​របស់​យើង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មកកាន់​កាន់​តែ​ច្រើន ពីព្រោះខេត្ត​ព្រះសីហនុ ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់ទុកជា “​តារា​រះ​នា​ទិស​និរតី​” ដោយ​ផ្អែក លើ សក្តានុពល​ឆ្នេរសមុទ្រ ។​

​ក្នុងឱកាស​នោះ លោក គួច ចំរើន នាំយក​ថវិកា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ផ្តល់ជូន​ប្រជា​ការពារ បុគ្គលិក​សំអាត​អនាម័យ​ឆ្នេរ ឆ្នាំ​ឆ្នេរ និង​បុគ្គលិក ក្រុមហ៊ុន ពិស្ណុការ ចំនួន ១៣៥ នាក់ ក្នុង​ម្នាក់​ទទួល​បាន​ថវិកា ២០០,០០០​រៀល៕​

អត្ថបទ៖ កោះពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម