ព័ត៌មានជាតិ
តំបន់សេដ្ឋកិច្ចពិសេសដំបូងគេខេត្តកំពង់ចាម បង្កើតការងារជាង ៥ ម៉ឺនកន្លែង
បើតាមការបញ្ជាក់របស់លោក អ៊ុន ចាន់ដា ខេត្តកំពង់ចាមនឹងបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេស ក្រោយទទួលបានការអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមថ្លែងនៅក្នុងសន្និសីទបង្ហាញពីជោគជ័យរយៈពេល ៥ ឆ្នាំ របស់រដ្ឋបាលខេត្តដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យនៅព្រឹកនេះថា តំបន់សេដ្ឋកិច្ចពិសេសដែលគ្រោងបង្កើតនេះ គ្របដណ្តប់លើផ្ទៃដីទំហំ ៩០ ហិកតា ដែលអាចបង្កើតការងារជូនប្រជាពលរដ្ឋក្នុងខេត្តបានចំនួន ៥ ម៉ឺននាក់។

«បច្ចុប្បន្នក្រុមហ៊ុនកំពុងឈូសឆាយរៀបចំដី ហើយអាចនឹងដំណើរការឆាប់ៗខាងមុខនេះ»។ នេះបើតាមលោក អ៊ុន ចាន់ដា។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងពិធីបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ ៧ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសនេះមានទីតាំងស្ថិតក្នុងស្រុកជើងព្រៃ ដែលវិនិយោគដោយក្រុមហ៊ុនឯកជន។
សក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាមពឹងផ្អែកលើវិស័យសំខាន់ៗចំនួន ៣ គឺ វិស័យកសិកម្ម សេវាកម្ម និងវិស័យឧស្សាហកម្ម។ ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាមស្មើនឹង ៦,៧% នៃសេដ្ឋកិច្ចជាតិសរុប ខណៈចំណូលសម្រាប់មនុស្សម្នាក់ៗមានចំនួន ១.៥៩២ ដុល្លារ។
តាមរបាយការណ៍របស់ខេត្ត ខេត្តកំពង់ចាមមានរោងចក្រសិប្បកម្មចំនួន ១.៥៤៤ មូលដ្ឋាន។ ក្នុងនោះរោងចក្រធុនធំ (វិនិយោគ) ចំនួន ២៧ មូលដ្ឋាន រោងចក្រធុនមធ្យម ចំនួន ២៣ មូលដ្ឋាន រោងចក្រធុនតូច ចំនួន ១៥៥ មូលដ្ឋាន និងសិប្បកម្មមានចំនួន ១.៣៣៩មូលដ្ឋាន (ទុនក្រោម ៣.០០០ដុល្លារ មានចំនួន ៩៧៩ មូលដ្ឋាន)៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២២ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


