ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម៖ ៦ខែក្រោយ ពលរដ្ឋនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ នឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អះអាងថា រយៈពេល ៦ខែទៀត ប្រជាពលរដ្ឋរស់នៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ នឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ស្របតាមស្តង់ដាបច្ចេកទេស។ ខណៈក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតកំពុងមមាញឹកក្នុងការដំឡើងបណ្តាញប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីបន្ថែម ដើម្បីឱ្យមានសម្ពាធទឹកខ្លាំងជាងមុន ដែលបច្ចុប្បន្នសម្រេចបានប្រមាណជា ៩ភូមិ/៩ភូមិស្មើនឹង ១០០% ហើយ នៅតែការងារជួសជុលបណ្តាញដែលមានបញ្ហា បន្ថែមបណ្តាញថ្មីតិចតួចតាមជាស្តែងតែប៉ុណ្ណោះ។ លោកបានថ្លែងបែបនេះ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទដីធ្លី និងបញ្ហាផ្សេងៗ នៅសាលាស្រុកស្រីសន្ធរ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ដោយសារពេលកន្លងមកប្រជាពលរដ្ឋមានការត្អូញត្អែរពីផលលំបាកក្នុងការផ្គត់ផ្គងទឹកស្អាតនៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ លោកក៏បានរាយការណ៍ទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងក៏បានចាត់ឱ្យមន្ត្រីជំនាញ សហការជាមួយមន្ទីរឧស្សាហកម្មខេត្តកំពង់ចាមដែលមានតួនាទីគ្រប់គ្រងសេវាករទឹកស្អាត ឱ្យពិនិត្យមើលករណីខ្វះខាត់ទឹកស្អាតប្រើប្រាស់នៅក្នុងឃុំព្រែកដំបូក ក៏សង្កេតឃើញថាមានបញ្ហាបច្ចេកដែលនាំការផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់។ ស្របពេលនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក៏បានណែនាំឱ្យសេវាករទឹកស្អាត រៀបចំបណ្ដាញចែកចាយផ្គត់ផ្គង់ទឹកថ្មីបន្ថែម ដែលបច្ចុប្បន្នសម្រេចបាន ៩ភូមិ /៩ ភូមិ ស្មើនឹង ១០០ % ហើយ នៅតែការងារជួសជុលបណ្តាញខូចខាតតែប៉ុណ្ណោះ។
លោកបន្តថា ទន្ទឹមនឹងនេះ សេវាករទឹកស្អាតកំពុងសិក្សាផ្លាស់ប្តូរប្រព័ន្ធបណ្តាញខែ្សភ្លើងប្រវែង ២ ៥០០ ម (រយ:ពេល ៦ ខែ ) និងសិក្សាពង្រីកអាងស្តុកទឹកស្អាតបន្ថែមទៀត ដើម្បីត្រៀមនៅពេលបន្ទុកប្រើប្រាស់ខ្លាំង ដោប្រើ (រយ:ពេល ៥ ខែ) បន្ទាប់មកជំរុញឱ្យប្រជាពលរដ្ឋនៅក្នុងភូមិអំពិលចំនួន ១៣២ខ្នងផ្ទះ/៣៨៧ ខ្នងផ្ទះស្មើនឹង ៣៤.១០% ងៀកមកប្រើប្រាស់ទឹកស្អាតវិញ។

លោកអភិបាល បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន នៅតាមភូមិមានខ្នងផ្ទះបានប្រើប្រាស់ទឹកស្អាតចាប់ពី ៧០% ឡើងទៅបើគិតនៅក្នុងឃុំព្រែកដំបូកទាំងមូលចំនួនខ្នងផ្ទះ(តំណ)ដែលបានប្រើប្រាស់ទឹកស្អាត ១,៨៦១%/២,៣៦៣ ខ្នងផ្ទះស្មើនឹង ៧៨.៧៥% ។ ដូច្នេះនៅសល់ ៥០២ ខ្នងផ្ទះ ស្មើនឹង ២១.២៤%ទៀតនៅប្រើប្រាស់ប្រភពទឹកទន្លេខ្ពប ទឹកអណ្តូង ទឹកស្រ: ទឹកព្រែក និងទឹកភ្លៀង ដោយមិនបានឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តកម្មសម្អាតទឹក និងការត្រួតពិនិត្យគុណភាពទឹកឡើយ៕

-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៩ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


