ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត បានណែនាំដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ក្រុមហ៊ុនអគ្គិសនីឲ្យបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ជួសជុលបង្គោល និងអំពូលភ្លើងចាស់ៗឡើងវិញ ស្ថិតក្រុងកំពង់ចាម ដើម្បីឲ្យការតែមានភាពស្រស់បំព្រងទ្វេរឡើង និងជួយលើកសម្រស់ក្រុងកំពង់ចាមឲ្យកាន់តែទាក់ទាញភ្ងៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកលេងកំសាន្ត ដែលគម្រោងទាំងនេះ ត្រូវធ្វើឲ្យបានរួចរាល់មុនចូលឆ្នាំខ្មែរ។

បើតាមលោក អ៊ុន ចាន់ដា ក្នុងដំណាក់កាលទី១នេះ រដ្ឋបាលខេត្តកំពង់ចាម គ្រោងរៀបចំបំពាក់អំពូលថ្មីបំភ្លឺសាធារណៈ ដោយចាប់ផ្ដើម ពីមុខភោជនីយដ្ឋាន ហាវអាន រហូតដល់ វេទិកាអ៊ុំទូក និងចាប់ពី វេទិកាអ៊ុំទូក រហូតដល់មុខ វត្តដីក្រុងកំពង់ចាម។ លោកបានណែនាំ ដល់ក្រុមហ៊ុន មេគង្គអេមើជេទីខបភើរេសិន (MAC) ត្រូវចុះសិក្សាពីការត្រៀមបំពាក់អំពូលបំភ្លឺផ្លូវ ចាប់ពីរង្វង់មូលសេះហោះ ដល់រង្វង់មូលស្ពានគីហ្សូណា និងបំពាក់អំពូលភ្លើងដែលខូចៗ ឡើងវិញនៅវិមានឯករាជ្យ រហូតដល់ សាលាខេត្តកំពង់ចាម។
លោកអភិបាលខេត្ត ក៏បានចាត់លោកនាយករងរដ្ឋបាលសាលាខេត្ត ចុះសិក្សាជាមួយ ក្រុមហ៊ុន ធ្វើការវាយតម្លៃ ចំនួនដែលត្រូវបំពាក់អំពូលថ្មីចំនួនប៉ុន្មាន ជួលជុលឡើងចំនួនប៉ុន្មាន និងតំលៃនៃការធ្វើថ្មី និងជួសជុលអស់ចំនួនប៉ុន្មាន ដើម្បីឲ្យរដ្ឋបាលធ្វើការអនុម័ត ទូទាត់ឲ្យក្រុមហ៊ុន។ ជាមួយគ្នានេះ លោកបានណែនាំដល់ក្រុមហ៊ុនត្រូវធ្វើការបំពាក់អំពូលបំភ្លឺសាធារណៈថ្មី និងជួសជុលឡើងវិញឲ្យបានរួចរាល់នៅត្រឹមដំណាច់ខែមិនា ឆ្នាំ២០២៦ ដើម្បីរដ្ឋបាលខេត្តត្រៀមរៀបចំពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ ឲ្យកាន់តែស្រស់ស្អាតសម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ចាមផង និងភ្លៀវទេសចរណ៍ជាតិ ព្រមទាំង អរន្តជាតិ។

បើតាមការឲ្យដឹងពីក្រុមហ៊ុនមេគង្គអេមើជេទីខបភើរេសិន (MAC) ធ្វើការផ្លាស់ប្តូរអំពូលអគ្គិសនីបំភ្លឺ សាធារណៈពីការផ្ញើខ្លួនតាមបង្គោលបេតុងនានា មកបំពាក់លើបង្គោលដែក ជារបស់ក្រុមហ៊ុន ហើយអំពូលភ្លើងបំភ្លឺសាធារណៈសរុបមានចំនួន១.៧៣៨អំពូល ក្នុងនោះអំពូលបំពាក់តាមបង្គោលបេតុង នានាមានចំនួន ១.១៣១បង្គោល និងបំពាក់លើបង្គោលដែក ជារបស់ក្រុមហ៊ុនមានចំនួន ៤១០បង្គោល៕



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


