ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ប្រគល់រថយន្តពន្លត់អគ្គីភ័យ ៣គ្រឿង ដល់ស្រុកចំនួន២ ដើម្បីជួយអន្តរាគមន៍បញ្ហានានាជូនពលរដ្ឋ
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអញ្ជើញប្រគល់ រថយន្តពន្លត់អគ្គីភ័យ ចំនួន៣គ្រឿង ជូនប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងស្រុកកំពង់សៀម និងស្រុកកោះសូទិន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីជួយអន្តរាគមន៍បញ្ហានានាជូនប្រជាពលរដ្ឋ។ ពិធីប្រគល់ និងទទួល រថយន្តពន្លត់អគ្គីភ័យនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា រថយន្តពន្លត់អគ្គីភ័យ ចំនួន ៣គ្រឿងនេះ ជាអំណោយរបស់លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តាមរយៈលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនោះ ២គ្រឿង ប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលកោះរការ និងប៉ុស្តិ៍ រដ្ឋបាលកោះសំរោង នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និង ១គ្រឿងទៀត ប្រគល់ជូនប៉ុស្តិ៍ នគរបាលរដ្ឋបាលកោះសូទិន នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន។
បើតាមលោក វរៈសេនីយ៍ឯក យ៉ន ឌីន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា ខេត្តកំពង់ចាម មានរថយន្តពន្លត់ អគ្គីភ័យ សរុប ១៧គ្រឿង (រថយន្តស្ទូច ១គ្រឿង)។ ក្នុងនោះស្នងការដ្ឋាននគបាលខេត្ត មាន ៤គ្រឿង អធិការដ្ឋាននគរបាលស្រុកបាធាយ មាន ២គ្រឿង ស្រុកស្រីសន្ធរ មាន ២គ្រឿង ស្រុកព្រៃឈរ មាន ២គ្រឿង និងនៅតាមបណ្តាក្រុងស្រុកទាំង ៧ទៀត មានរថយន្តពន្លត់អគ្គីភ័យ ១គ្រឿងៗដូចគ្នា ដោយឡែកថ្ងៃនេះបានទទួលអំណោយរថយន្តពន្លត់អគ្គីភ័យ ចំនួន ៣គ្រឿងផងដែរ៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


