Connect with us

ព័ត៌មានជាតិ

ស្ថាបត្យករដ៏ល្បីរបស់ជប៉ុនលោក Kengo Kuma ប្រកាសចូលរួមគម្រោងអភិវឌ្ឍក្នុងខេត្តកំពង់ឆ្នាំង

បានផុស

នៅ

ស្ថាបត្យករជនជាតិជប៉ុនល្បីឈ្មោះក្នុងពិភពលោក គឺលោក  kengo Kuma បានចែករំលែកពីបទពិសោធន៍សាងសង់ស្ថាបត្យកម្មរបស់លោកនៅក្នុងប្រទេសជប៉ុន ក៏ដូចជា បណ្តាប្រទេសផ្សេងៗទៀត និងគម្រោងអភិវឌ្ឍនៅក្នុងខេត្តកំពង់ឆ្នាំង ដល់និស្សិត និងសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យភូមិន្ទៈវិចិត្រសិល្បៈ។ បាឋកថានេះ បានធ្វើឡើងកាលពីចុងសប្តាហ៍មុននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលាធ្វើឡើងក្រោមប្រធានបទ៖ “ទីក្រុង និងសង្គម” ដែលមានការធ្វើបទបង្ហាញពី គម្រោងអភិវឌ្ឍន៍នៅខេត្តកំពង់ឆ្នាំងដែលមានការភ្ជាប់ធម្មជាតិជាមួយនឹងមនុស្ស និងការរចនាម៉ូតដ៏ល្អឥតខ្ចោះ និងការសាងសង់នានារបស់លោកកន្លងមកនៅក្នុងប្រទេសជប៉ុន ព្រមសំណង់អគារនៅតាមបណ្តាប្រទេសផ្សេងៗដែលមានលោកជាស្ថាបត្យករ។ លោកក៏បានពន្យល់ និងបង្ហាញពីប្លង់រចនានីមួយៗដែលស្នាដៃដ៏អាស្ចារ្យ ភាគច្រើនលោកបានសាងសង់អគារដែលតុបតែងដោយឈើប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ ឆ្លៀតក្នុងឱកាសនោះ លោកក៏បានប្រកាសពីគម្រោងអភិវឌ្ឍន៍នៅខេត្តកំពង់ឆ្នាំង ដែលជាគម្រោង ING Foundation នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងផងដែរ។ នៅក្នុងគម្រោងអភិវឌ្ឍន៍នេះ គឺធ្វើឡើងនៅជើងភ្នំដែលមានបឹងធម្មជាតិ ដោយភ្ជាប់ជាមួយនឹងធម្មជាតិ និងមនុស្សប្រកបដោយផាសុខភាព និងធម្មជាតិដ៏ស្រស់ត្រកាលដែលគ្មានផលប៉ះពាល់ដល់សម្បត្តិធម្មជាតិឡើយ។

គម្រោងនៅខេត្តកំពង់ឆ្នាំង

លោកបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានលើកឡើងថា ការជ្រើសរើសទឹកដីខេត្តកំពង់ឆ្នាំងធ្វើជាគម្រោងអភិវឌ្ឍន៍ ព្រោះនៅទីនោះមានប្រាសាទ និងជាតំបន់បុរេប្រវត្តិដែលបន្សល់ទុកពីបុរាណកាលមក។ ដូច្នេះ នាពេលអនាគត គម្រោងនេះនឹងជាតំបន់ទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។

លោកបណ្ឌិតបានបន្តថា ការចែករំលែករបស់លោក Kengo Kuma ជាមួយនឹងគម្រោង និងការរចនាប្លង់ មានភាពទាក់ទាញដែលបានផ្តល់ចំណេះដឹងជាច្រើនដល់និស្សិត ជាពិសេស និស្សិតនៅមហាវិទ្យាល័យស្ថាបត្យកម្មតែម្តង។ លោកយល់ថា ក្រៅពីជួយលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ គម្រោងនេះ ក៏ជួយថែរក្សាបរិស្ថានឱ្យបានគង់វង្សផងដែរ។ លោកសង្ឃឹមថា តាមការធ្វើបទបង្ហាញនេះ និស្សិតនឹងមានឱកាសរៀនសូត្រ ព្រមទាំងអភិវឌ្ឍន៍សមត្ថភាពរបស់ពួកគេកាន់តែប្រសើរឡើង។ លោកក៏បានអំពាវនាវដល់និស្សិតគ្រប់រូបខិតខំប្រឹងប្រែងក្រេបយកចំណេះដឹងតាមរយៈការធ្វើបទបង្ហាញនេះ និងកម្មវិធីផ្សេងទៀតដើម្បីអភិវឌ្ឍន៍សង្គមជាតិ។

ក្នុងសិក្ខាសាលានេះ លោក អ៉ឹង ស៊ីម៉េង អគ្គនាយកក្រុមហ៊ុន ដូនពេញ គ្រុប បានបរិច្ចាគថវិកាចំនួន៥,០០០ដុល្លារ និងទឹកបរិសុទ្ធចំនួន២០០កេស ដល់សាកលវិទ្យាល័យ។ ចំណែក ក្រុមហ៊ុន MARUWA JAPAN Co.LTD  ក៏បានបរិច្ចាគទឹកប្រាក់ចំនួន ១,០០០ដុល្លារផងដែរ។

សូមជម្រាបថា លោក Kengo Kuma គឺជាស្ថាបត្យករជនជាតិជប៉ុនល្បីឈ្មោះមួយរូបក្នុងពិភពលោកផ្នែកស្ថាបត្យកម្ម។ ចំណុចពិសេសរបស់លោក គឺការរួមបញ្ចូលឈើតុបតែងទៅជាការសាងសង់ផ្សេងៗ។ លោកបានសាងសង់ដូចជាស្ពានឈើ Yusuhara សណ្ឋាគារ Garden Terrace Nagasaki នៅប្រទេសជប៉ុន និងរមណីយដ្ឋានស្ប៉ារីសតនៅ Yunfeng ក្នុងប្រទេសចិន និងការសាងសង់ជាច្រើនទៀត។ រូបលោកក៏ជាអ្នកសាងសង់កីឡាដ្ឋានជាតិជប៉ុនសម្រាប់អូឡាំពិកផងដែរ។ នេះ គឺជាលើកទី១ របស់លោក Kengo Kuma ដែលមកធ្វើគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១១ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

សន្តិសុខសង្គម២២ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ហ៊ុន សែន និង​ ហ៊ុន ម៉ាណែត
នយោបាយ២២ ម៉ោង មុន

សម្ដេចតេជោផ្ញើសារប្ដេជ្ញាការពារទឹកដីក្នុងពិធីខួបបក្សដែលធ្វើនៅទល់មុខស្ថានទូតថៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម