Connect with us

វប្បធម៌ ជំនឿ

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ប្រកាសពីការផ្លាស់ប្តូរការសិក្សានៅប្រទេសកូរ៉េ ៤ខែ សម្រាប់និស្សិតឆ្នាំទី២ ដល់ទី៤

បានផុស

នៅ

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានជូនដំណឹងពីការផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Korea National University of Heritage នៃសាធារណរដ្ឋកូរ៉េ រយៈពេល៤ខែ (១ឆមាស) សម្រាប់និស្សិតឆ្នាំទី២ ដល់ទី៤ នៃមហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរោបនីយវិទ្យា និងមហាវិទ្យាល័យសិល្បៈសូនរូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ការផ្លាស់ប្តូរការសិក្សានេះ ចាប់ផ្តើមពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៥ រាល់ការចំណាយដូចជាថ្លៃសិក្សា និងស្នាក់នៅជាបន្ទុករបស់សាកលវិទ្យាល័យនៃប្រទេសកូរ៉េ។ បន្ថែមពីនេះ និស្សិតនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន KRW 500 000 (ប្រហែល ៤០០ដុល្លារ) ក្នុង១ខែ រយៈពេល ៤ខែ។ សំបុត្រយន្តហោះ ការធានារ៉ាប់រង ទិដ្ឋាការ និងការចំណាយផ្សេងទៀត ជាបន្ទុកសាមីខ្លួន។ នេះបើតាមសេចក្តីប្រកាស។

ចំពោះការជ្រើសរើស មាន២ដំណាក់កាល។ ​ដំណាក់កាលទី១ ការជ្រើសរើសតាមឯកសារ (Shortlist) ដោយមហាវិទ្យាល័យ និងលេខាធិការដ្ឋាន។ ដំណាក់កាលទី២ សម្ភាសន៍ជាភាសាខ្មែរ និងអង់គ្លេស ដោយសិក្សាធិការដ្ឋាន និងក្រុមការងារទំនាក់ទំនងអន្តរជាតិ ដោយក្រុមការងារនឹងទាក់ទងទៅនិស្សិតដែលជាប់ដំណាក់កាលទី១។ រីឯ ឯកសារដែលត្រូវមាន មានដូចជា លិខិតឆ្លងដែនដែលមានសុពលភាពលើសពី ១ឆ្នាំ, លិខិតណែនាំខ្លួន CV, Cover latter ជាភាសាអង់គ្លេសដោយបញ្ជាក់ពីមហាវិទ្យាល័យដែលចង់រៀន, ព្រឹត្តិប័ត្រពិន្ទុប្រចាំឆ្នាំ ដោយគិតចាប់ពីឆ្នាំមូលដ្ឋានមក និងវិញ្ញាបនបត្រភាសាអង់គ្លេស និងភាសាកូរ៉េ (ប្រសិនជាមាន)។

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នឹងចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹង ដល់ថ្ងៃទី១៣ ខែមិថុនា ហេតុនេះ ប្រសិននិស្សិតមានចំណាប់អារម្មណ៍ អាចដាក់ពាក្យបានរៀងរាល់ម៉ោងធ្វើការ នៅការិយាល័យទំនាក់ទំនងជាតិ និងអន្តរជាតិ និងព័ត៌មាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម