ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ អភិបាលកិច្ចល្អ ត្រូវការសមាសធាតុសំខាន់ចំនួន ៤
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អភិបាលកិច្ចល្អ ត្រូវការសមាសធាតុសំខាន់ចំនួន ៤។ ការលើកឡើងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤(២០២៣-២០២៧) នាព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣នេះ។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំថា ត្រូវបន្តពង្រឹងយន្តការសម្របសម្រួល សង្គតិភាព និងភាពប្រទាក់ក្រឡាគ្នា រវាងកម្មវិធីកែទម្រង់សំខាន់ៗទាំងឡាយរបស់រាជរដ្ឋាភិបាល ពិសេសកម្មវិធីកែទម្រង់ ៣ បូក ១ ស្របតាមឯកសារចក្ខុវិស័យ និងយុទ្ធសាស្រ្ដ ស្ដីពី សុខុមនីយកម្ម ការកែទម្រង់ ៣ បូក ១ នៃរាជរដ្ឋាភិបាល ដែលសម្រេចឲ្យដាក់អនុវត្ត កាលពីពេលថ្មីៗកន្លងទៅនេះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អភិបាលកិច្ចល្អ ត្រូវការសមាសធាតុសំខាន់ចំនួន ៤ ដែលជាកម្មវិធីនៃការកែទម្រង់ ៣ បូក ១ ដែលរួមមាន៖ ១. ការគ្រប់គ្រងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព, ២. ធនធានមនុស្ស និងស្ថាប័នសាធារណៈប្រកបដោយគុណភាព ភាពស្អាតស្អំ និងសមត្ថភាព, ៣. ការកំណត់បែងចែងមុខងារច្បាស់លាស់ ការធ្វើប្រតិភូកម្មត្រឹមត្រូវ និងសម្របសម្រួលអនុវត្តមុខងារប្រកបដោយប្រសិទ្ធភាព, ៤. ប្រព័ន្ធច្បាប់ និងយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ក្នុងន័យនេះ យើងពិតជាមានតម្រូវការចាំបាច់ ក្នុងការធានានូវសុខុមភាព សង្គតិភាព ភាពប្រទាក់ក្រឡា និងការបំពេញគ្នាទៅវិញទៅមក នៃក្របខណ្ឌកែទម្រង់ ៣បូក ១នេះ»៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


