ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ជំរុញបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅភូមិភាគឦសានដោយយកវិស័យកសិ-ឧស្សាហកម្មជាស្នូល
រាជរដ្ឋាភិបាល កំពុងជំរុញបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅភូមិភាគឦសាន្តប្រទេស ដោយយកវិស័យកសិ-ឧស្សាហកម្មជាស្នូល។ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ បានលើកឡើងនៅក្នុងពិធីសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម កាលពីពេលថ្មីៗនេះថា រាជរដ្ឋាភិបាលជំរុញខេត្តដែលសំខាន់ៗមានសក្តានុពលផ្នែកសេដ្ឋកិច្ច ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចបន្ថែមទៀតរបស់កម្ពុជា។
សម្តេច បានគូសបញ្ជាក់ថា « បច្ចុប្បន្នប៉ូលសេដ្ឋកិច្ចទី១ នៅភ្នំពេញ, ប៉ូលសេដ្ឋកិច្ចទី ២ ខេត្តព្រះសីហនុ, ប៉ូលសេដ្ឋកិច្ចទី ៣ នៅខេត្តសៀមរាប ហើយប៉ូលសេដ្ឋកិច្ចទី៤ យើងនឹងបង្កើត៤ខត្តតែម្តង គឺខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ដោយ៤ខេត្តនេះ យើងធ្វើជាប៉ូលសេដ្ឋកិច្ចទី៤»។
បន្ថែមលើនេះ សម្តេចតេជោ បានសង្កត់ធ្ងន់ដូច្នេះ« ខ្ញុំសង្ឃឹមថា នឹងបង្កើតបានប៉ូលសេដ្ឋកិច្ចទី៥ នៅភូមិភាគឦសាន ដោយយកវិស័យកសិក-ឧស្សាកម្មជាស្នូល រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី រុញច្រកនេះឱ្យទៅ អាចជាចំណុចដែលយើង ត្រូវរកវិធីរុញ ព្រោះយើងមានផលិតផលភូមិមួយផលិតផលមួយ»។
បើតាមសម្តេចតេជោ ការពន្លឿនរៀបចំផែនការ និងការអនុវត្តគំនិតផ្តួចផ្តើម ប៉ូលសេដ្ឋកិច្ចទី៤ នៅភាគពាយ័ព្យ ដោយផ្សារភ្ជាប់នឹងច្រកមច្ឆា និងអង្ករ ដើម្បីកៀរគរវិនិយោគិន ក្នុងនិងក្រៅប្រទេស មកចូលរួមជំរុញផលិតកម្ម ការកែច្នៃ ការនាំចេញ កសិផលវារីវប្បកម្ម និងបសុសត្វទៅកាន់ ទីផ្សារប្រទេសចិន និងអន្តរជាតិ។
ជាមួយគ្នានេះ សម្តេច បានណែនាំឱ្យក្រសួងពាណិជ្ជកម្ម ត្រូវជួយវាយតម្លៃជាប្រចាំ នូវតម្រូវការទីផ្សារ និងសហការសម្រួលទីផ្សារ សម្រាប់កសិផលទាំងក្នុង និងក្រៅប្រទេសផងដែរ៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


