Connect with us

សេដ្ឋកិច្ច

ប៉ូលសេដ្ឋកិច្ចថ្មីភាគពាយ័ព្យ នឹងជួយជំរុញទីផ្សារនាំចេញផលិតផល​រវាងកម្ពុជា-ចិន

បានផុស

នៅ

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើប៉ូល​សេដ្ឋកិច្ចថ្មីភាគ​ពាយ័ព្យ នៅថ្ងៃទី ១០ ខែ មីនា។ លោករដ្ឋមន្រ្តី បានលើកឡើងថា កិច្ចប្រជុំនេះ មានសារសំខាន់ណាស់ ដើម្បីប៉ូល​សេដ្ឋកិច្ចថ្មីប្រសូត្រឡើងតាមការគ្រោងទុក នឹងអាចជួយសម្រួលដល់ដល់ទីផ្សារ ក្នុងការការនាំចេញ និងនាំចូល​ផលិតផល​រវាងកម្ពុជានិងចិន សំដៅជំរុញកំណើនសេដ្ឋកិច្ចជាគោល ដោយគោរពទៅតាមអនាម័យ និងភូតគាមអនាម័យ (SPS) ព្រមទាំងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកក៏បានណែនាំដល់អនុវិស័យនីមួយៗ ត្រូវពិនិត្យលើសក្តានុពល ប្រភពអត្តសញ្ញាណផលិតផល (GI) ព្រមទាំងបែបបទពាណិជ្ជកម្មនៃប្រទេសសមាជិក WTO ដោយសហការវិនិយោគជាមួយក្រុមហ៊ុន ដើម្បីទទួល​បានប្រាក់ចំណូលបន្ថែម។ ក្រៅតែពីការនាំចេញលោក ឌិត ទីណា បានលើកឡើងពីការនាំចូលជី និងថ្នាំ​កសិកម្មពីប្រទេសចិនផងដែរ។

តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារនៅតាមអនុវិស័យនីមួយៗ ត្រូវរៀបចំគម្រោងសំណើនៃប៉ូលសេដ្ឋកិច្ចទី៤ ទាំងរយៈពេលខ្លី មធ្យម និងវែង ដោយភ្ជាប់ជាមួយច្រករបៀង «មច្ឆា និងអង្ករ» សម្រាប់ដាក់ជូនរដ្ឋាភិបាល​ពិនិត្យសម្រេច ដោយត្រូវគិតពីប្រសិទ្ធភាពសេដ្ឋកិច្ចយ៉ាងហោចណាស់ឱ្យបានរយៈពេល១ទសវត្សរ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម