ព័ត៌មានជាតិ
តុក្កតាខ្លាឃ្មុំជាស្នាដៃស្ត្រីក្រីក្រ ត្រូវបានដាក់លក់នៅណាហ្គាវើលដើម្បីយកប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ
ភ្នំពេញ ៖ តុក្កតាខ្លាឃ្មុំគួរឲ្យស្រឡាញ់ពីរប្រភេទដែលចាក់ពីអំបោះដោយស្ត្រីមកពីសហគមន៍ដែលមានជីវភាពខ្វះខាត ឥឡូវនេះមានដាក់លក់នៅណាហ្គាវើលដ៍ហើយប្រាក់ដែលបានពីការលក់តុក្កតាខ្លាឃ្មុំទាំងនោះ នឹងយកទៅឧបត្ថម្ភដល់ស្ត្រីសិប្បករព្រមទាំងស្ត្រីមេម៉ាយដែលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ និងឧបត្ថម្ភសម្រាប់ការអភិរក្សជីវិតសត្វព្រៃក្នុងប្រទេសកម្ពុជាផងដែរ។
នេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម “តុក្កតាខ្លាឃ្មុំនៃក្តីសង្ឃឹម” របស់ណាហ្គាវើលដ៍ដែលបានសហការជាមួយសហគ្រាសសង្គម Cambodia Knits ដែលបានធ្វើការជាមួយស្ត្រីដែលមានជីវភាពខ្វះខាតប្រមាណ ២០០ នាក់នៅក្នុង និងជុំវិញរាជធានីភ្នំពេញចាប់តាំងពីឆ្នាំ ២០០៩។
ស្ត្រីទាំងនោះ ត្រូវបានបណ្តុះបណ្តាលជំនាញចាក់វត្ថុអនុស្សាវរីយ៍ផលិតពីអំបោះដែលមានគុណភាពខ្ពស់ ស្រស់ស្អាត និងទាក់ទាញបំផុត។ ការងារសិប្បកម្មនេះ ផ្តល់ជម្រើស និងឱកាសការងារដើម្បីពួកគេអាចរកប្រាក់ចំណូលសម្រាប់គ្រួសាររបស់ពួកគេ។
តុក្កតាខ្លាឃ្មុំតូចមានតម្លៃ១៦$និងតុក្កតាខ្លាឃ្មុំធំតម្លៃ២៣$ ដែលចាក់ពីអំបោះទាំងនេះ មានដាក់លក់រៀងរាល់ថ្ងៃនៅហាងលក់វត្ថុអនុស្សាវរីយ៍ (ជាន់ទី១ ណាហ្គាវើលដ៍ទី១)។
លើសពីនេះ ទឹកប្រាក់ ១$ ពីតុក្កតាខ្លាឃ្មុំនីមួយៗដែលត្រូវបានលក់ នឹងឧបត្ថម្ភដល់អង្គការការពារជីវិតសត្វព្រៃដែលមិនរកប្រាក់ចំណេញ Free The Bears Cambodia របស់អូស្ត្រាលីដែលបាន និងកំពុងដំណើរការកន្លែងជួយសង្គ្រោះសត្វខ្លាឃ្មុំក្នុងប្រទេសកម្ពុជា។

នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងថា «តាមរយៈកម្មវិធី ‘តុក្កតាខ្លាឃ្មុំនៃក្តីសង្ឃឹម’ ណាហ្គាវើលដ៍ មានគោលបំណងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋដែលពឹងផ្អែកលើសិប្បកម្មនៅក្នុងប្រទេស។ ការសហការរបស់យើងជាមួយសហគ្រាសសង្គម Cambodia Knits គឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើនរបស់យើង និងជាផ្នែកមួយនៃការប្តេជ្ញាបន្តបន្ទាប់របស់ណាហ្គាវើលដ៍សំដៅឆ្ពោះទៅរកការឧបត្ថម្ភគាំទ្រដល់សហគមន៍ប្រកបដោយនិរន្តរភាព និងកសាងប្រទេសកម្ពុជា»។

លោក Pern Chen បានបន្តថា«តុក្កតារូបខ្លាឃ្មុំដ៏ស្រស់ស្អាតទាំងនេះ ត្រូវបានចាក់យ៉ាងផ្ចិតផ្ចង់ចេញពីទឹកចិត្តស្រឡាញ់របស់ស្ត្រីសហគមន៍ដែលភ្ញៀវ និងសាធារណជនអាចជាវយកទៅគេហដ្ឋាន ឬធ្វើជាអនុស្សាវរីយ៍។ ជាមួយនឹងកាយវិការ និងទឹកចិត្តសប្បុរសរបស់ភ្ញៀវដែលជួយទិញតុក្កតាខ្លាឃ្មុំ វានឹងជួយដល់គ្រួសារជាច្រើនដែលកំពុងត្រូវការជំនួយជាពិសេសនៅក្នុងពេលនៃជំងឺកូវីដ-១៩ ដ៏លំបាកនេះ។ វាក៏ជាវិធីដ៏ល្អផងដែរដើម្បីជួយដល់ជីវិតសត្វព្រៃដ៏មានតម្លៃរបស់យើងដោយប្រាក់ដែលបានពីការលក់តុក្កតា នឹងត្រូវយកទៅប្រើប្រាស់សម្រាប់កិច្ចការពារ និងអភិរក្សសត្វខ្លាឃ្មុំកម្ពុជាឲ្យរស់នៅក្នុងជម្រកធម្មជាតិរបស់វា»។
ស្ថាបនិកសហគ្រាសសង្គម Cambodia Knits អ្នកស្រី Monika Nowaczyk បាននិយាយថា «ស្ត្រីមានអំណាច និងអាចចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍របស់ពួកគេបាន។ ពួកគេអាចធ្វើការវិនិយោគប្រាក់ចំណូលរបស់ពួកគេទៅក្នុងវិស័យសុខាភិបាល អប់រំ និងអនាគតរបស់គ្រួសាររបស់ពួកគេ»៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


