ព័ត៌មានជាតិ
លោក សុខ ទូច វះកាត់ដៃឆ្វេង ប្រើពេល ៦ ខែទើបជាសះស្បើយ
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៣នេះថា គ្រូពេទ្យពេទ្យបានប្រាប់លោកថា ស្ថានភាពដៃរបស់លោក ត្រូវការពេល ៦ ទើបជាសះស្បើយ ក្រោយការវះកាត់។
លោក សុខ ទូច បានដួល ដោយសារមានជនសង្ស័យលួចធាក់ពីក្រោយ ពេលលោកចូលបន្ទប់ទឹកអំឡុងពេលដែលចុះបេសកកម្មត្រួតពិនិត្យ និងស្វែងរកបទល្មើសនៅជុំវិញបឹងទន្លេសាប។ ការដួលភ្លាមៗនោះ លោកពុំបានចាប់អារម្មណ៍ថា មានអាការឈឺធ្ងន់ធ្ងរទេ។

លោក សុខ ទូច ចាប់ផ្ដើមមានអាការឈឺដៃ នៅពេលបំពេញបេសកកម្មនៅប្រទេសកូរ៉េ ដែលមានអាកាសធាតុត្រជាក់ ទើបធ្វើឱ្យដៃរបស់លោក ពុំអាចលើករួចដូចមុន។

លោក បណ្ឌិត សុខ ទូច បានប្រាប់ថា៖ «អត់អីទេ ២ អាទិត្យទៀត កាត់ចេស តាមការប្រាប់ពីគ្រូពេទ្យ រយៈពេល ៦ ខែ បានលើកដៃផុតក្បាលបាន ក្រោមហ្នឹងអត់បានទេ ត្រឹមក្រោមចង្កាបាន ព្រោះយូរខ្ញុំទុកយូរពេក រហូតជិត១ ឆ្នាំ រហូតលើកដៃលែងរួច ក្រោយពីទៅស្រុកគេ លុះស្កេនមើលទើបដឹងថា ដាច់សរសៃ ៣»។
ទោះយ៉ាងណាលោក សុខ ទូច បញ្ជាក់ថា លោក មិនប្ដឹងទេ ដោយសារលោក ចាំពុំបានអត្តសញ្ញាណជនសង្ស័យ៕

-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


