ព័ត៌មានជាតិ
ស្រះកណ្ដាលព្រៃក្លាយជាទីអាស្រ័យសត្វព្រៃជាច្រើនប្រភេទនៅឧទ្យានឫស្សីត្រឹប
ស្រះដែលជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈលោក លឹម គានហោ អតីតរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានក្លាយជាទីអាស្រ័យរស់នៅរបស់សត្វព្រៃជាច្រើនប្រភេទ ហើយក៏បានជួយបញ្ចៀសការប៉ះពាល់ដល់អ្នកភូមិពីការរុករានរបស់សត្វព្រៃមួយចំនួនផងដែរ។
ប៉ុន្មានម៉ោងមុននេះ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានសរសេរសំណេរផុសលើហ្វេសបុកជុំវិញគំនិតជីកស្រះកណ្តាលព្រៃនេះថា «នៅពេលដែលខ្ញុំលើកឡើងពីគំនិតជីកស្រះនេះ មានមនុស្សមួយចំនួនលើកឡើងថា បណ្ឌិតគ្មានចក្ខុវិស័យ ជីកស្រះកណ្ដាលព្រៃ តើបានប្រយោជន៍អ្វី»។.
ប៉ុន្តែពេលនេះ បើតាមលោក សុខ ទូច គ្រប់គ្នាបានដឹងនិងឃើញច្បាស់ថា សត្វឈ្លូស ប្រើស ជ្រូកព្រៃ ទន្សាយ ទាទឹក និងសត្វព្រៃទាំងអស់បានមកផឹកទឹកអាស្រ័យនៅនឹងស្រះនេះ លែងមានសត្វរត់ចូលភូមិដើម្បីរកទឹកផឹក ហើយត្រូវមនុស្សចោទថាចង្រៃវាយសម្លាប់សត្វទាំងនោះទៀតហើយ ព្រោះស្រះនេះបានផ្ដល់ទឹក និងឱ្យសត្វព្រៃនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប រស់នៅអាស្រ័យបាន៕



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


