Connect with us

ព័ត៌មានជាតិ

ជូនតាមសំណូមពរ! រាជបណ្ឌិត្យសភាកម្ពុជា ដាក់លក់វចនានុក្រមខ្មែរជាផ្លូវការតម្លៃ ៣៦ ដុល្លារ

បានផុស

នៅ

ប្រធានរាជបណ្ឌិត្យសភាកម្ពុជាលោក សុខ ទូច បានប្រកាសជាសាធារណៈដាក់លក់វចនានុក្រមខ្មែរ ក្នុងតម្លៃ ៣៦ ដុល្លារ ចាប់ពីថ្ងៃទី២៣ខែមេសានេះតទៅ ដើម្បីឆ្លើយតបទៅនឹងសំណូមរបស់មហាជនដែលចង់បានជាប្រភេទសៀវភៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូរបស់លោក សុខ ទូច ដែលបានបង្ហោះនៅថ្ងៃទី ២៣ បានជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជា នឹងបោះពុម្ពវចនានុក្រមខ្មែរលើកទី ២ ជាប្រភេទសៀវភៅ ដើម្បីចេញលក់ជាសាធារណៈ។ លោកបន្តថា ការបោះពុម្ភលើកទី ១ សម្រាប់ជូនជាកាដូ អនុស្សាវរីយ៍ ប៉ុន្តែដោយមានសំណូមពរពីមហាជន និងតម្រូវការចាំបាច់ ទើបរាជបណ្ឌិត្យសភា សម្រេចបោះពុម្ពលក់ជាផ្លូវការ។ លោកបញ្ជាក់ថា៖«តាមពិតយើងមាន App វចនានុក្រមខ្មែររួចហើយ មិនត្រូវចំណាយថវិកាទេ ។ ប៉ុន្តែដោយមានការសំណូមពរជាច្រើនរបស់មហាជនឱ្យយើងរៀបចំបោះពុម្ព ទើបយើងបោះពុម្ពលក់»។

លោកបណ្ឌិត សុខ ទូច បញ្ជាក់ពីមូលហេតុបន្ថែមថា ការបោះពុម្ពលក់សៀវភៅនាពេលនេះ ក៏ដើម្បីយកថវិកាទាំងនោះ ទៅបោះពុម្ពសៀវភៅប្រវត្តិសាស្រ្តដែលមានកម្រាស់ជិត ៥០០ ទំព័រឯណោះ។ លោកថា៖« ហេតុអីបានលក់ យើងលក់ដើម្បីយកថវិកានេះ ទៅបោះពុម្ពប្រវត្តិសាស្រ្តដែលមាន ៤៨៥ ទំព័រ ពីសម័យឧដុង្គ មកដល់សម័យកម្ពុជាប្រជាធិបតេយ្យ ដែលនឹងបោះពុម្ពនៅពេលខាងមុខនេះ»។

លោកបញ្ជាក់ថា​៖«ដូច្នេះការជូនជាកាដូ ឬ អនុស្សាវរីយ៍ មិនមានទេ យើងលក់ដើម្បីមិនចង់ឱ្យរាជរដ្ឋាភិបាលលំបាកក្នុងបោះពុម្ព ដូច្នេះយើងលក់ផលិតផលដែលចេញពីក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបង្កើតវចនានុក្រមនេះ ហើយវចនានុក្រមនេះ បោះពុម្ពយកថវិកាមក គឺយកទៅបោះពុម្ពសៀវភៅប្រវត្តិសាស្រ្តតទៅទៀត»។

បើតាមប្រធានរាជបណ្ឌិត្យសភា ការបោះពុម្ពលើកនេះ ដោយមានឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាចំនួន ១ ០០០ ក្បាល ។​ ក្រៅពីនេះ ក៏មានការឧបត្ថម្ភពី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួយផ្តល់១០០ក្បាល ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ១៤០ ក្បាល រដ្ឋមន្រ្តីក្រសួងធនធានទឹក ១០០ក្បាល រដ្ឋមន្រ្តីក្រសួងសុខាភិបាល ១០០ ក្បាល រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ១០០ ក្បាល រដ្ឋមន្រ្តីក្រសួងការងារ ១០០ ក្បាល និងរដ្ឋមន្រ្តីក្រសួងនវានុវត្តន៍ ជួយ ១០០ ក្បាល។

ជាមួយនឹងការឧបត្ថម្ភនេះ ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន​ សែន និងរដ្ឋមន្រ្តីទាំងអស់ ដែលបានជួយឧបត្ថម្ភដល់ការបោះពុម្ពលើកនេះ។

សូមជម្រាបថា វចនានុក្រមខ្មែរ(ថ្មី ) ជាប្រភេទបោះពុម្ពសៀវភៅ និងទម្រង់ឌីជីថល ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីខែ កញ្ញា ឆ្នាំ ២០២៣។ ជនរួមជាតិដែលមានបំណងជាវសៀវភៅនេះអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០៩៧ ២៧២ ៧៨ ២៦ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី៖ មីស៊ីល​ដែល​រុស្ស៊ី​ប្រើ​បាញ់​ស្រោច​លើ​ក្រុង​កៀវ គឺ​ជា​របស់​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាជ្ញាធរមីយ៉ាន់ម៉ាចាប់ខ្លួនគ្រូហោរាម្នាក់ដែលទស្សន៍ទាយពីការរញ្ជួយដីមិនពិតនៅលើ TikTok

ឆេះរោងចក្រ
សន្តិសុខសង្គម២៤ ម៉ោង មុន

Update៖ ករណីឆេះរោងចក្រផលិតចានជ័រនៅឃុំក្រាំងធ្នង់ ស្រុកបាទី នគរបាលប្រើប្រាស់ទឹក​៦០​ឡានដើម្បីអន្តរាគមន៍

សន្តិសុខសង្គម២០ ម៉ោង មុន

ពលរដ្ឋមួយ​គ្រួសារ​នៅ​ស្រុកស្រែអំបិល​ ពុល​ផ្សិត​អំឡុង​បះ​មក​ចម្អិន​ធ្វើ​ម្ហូប​

Sokha Hotels

ព័ត៌មានពេញនិយម