ព័ត៌មានជាតិ
បណ្ឌិត សុខ ទូច «បើសម្ដេច ហ៊ុន សែន កាត់ដីឱ្យវៀតណាម មិនមែនឱ្យលោកចុះស្រាវជ្រាវដល់ព្រំដែនផ្ទាល់ទេ»
បើសម្ដេចតេជោ ហ៊ុន សែន កាត់ទឹកដីទៅឱ្យវៀតណាមកាន់កាប់ពិតមែននោះ ប្រហែលជាសម្ដេចមិនអនុញ្ញាតឱ្យក្រុមស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជាចុះទៅសិក្សាស្រាវជ្រាវផ្ទាល់នៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជា-វៀតណាម ដែលមានប្រវែង១២៧០គីឡូម៉ែត្រឡើយ។ នេះជាការលើកឡើងច្បាស់ៗពីបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

ការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច ស្របពេលដែលមានបញ្ហាចោទថា រដ្ឋាភិបាលកម្ពុជា បានកាត់ដី៤ខេត្តនៅភូមិភាគឦសានប្រទេសកម្ពុជា ទៅឱ្យប្រទេសវៀតណាមគ្រប់គ្រង តាមរយៈកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV) ដែលបានធ្វើឱ្យមហាជនផ្ទុះការព្រួយបារម្ភពីការបាត់បង់ទឹកដី។ ប៉ុន្តែជុំវិញបញ្ហាចោទនេះ ត្រូវអតីតនាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន និងរាជរដ្ឋាភិបាលបច្ចុប្បន្ន ចេញមកច្រានចោល ដោយអះអាងថា មិនមានការកាត់ដីទៅឱ្យប្រទេសណាមួយឡើយ។ ផ្ទុយទៅវិញ កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV គឺជាកិច្ចព្រមព្រៀងជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ ការពារជាតិ និងគ្រប់គ្រងគ្រោះមហន្តរាយរវាងប្រទេសទាំងបីប៉ុណ្ណោះ។

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានចេញមកការពារសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ថា មិនបានកាត់ដីទៅកាន់ប្រទេសវៀតណាមទេ ហើយវៀតណាម ក៏មិនអាចលេបទឹកដីរបស់កម្ពុជាបានដែរ ពីព្រោះកម្ពុជាមានឯកសារគ្រាប់គ្រាន់។ ការដែលបណ្ឌិតរូបនេះ ធានាការពារបែបនេះ ដោយសារលោកបានចុះទៅដល់ផ្ទាល់នៅតំបន់អភិវឌ្ឍត្រីកោណកម្ពុជា-ឡាវ-វៀតណាមនេះ។ ក្នុងវេទិកាពិភាក្សានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ដែលជជែកវែកញែកលើប្រធានបទដ៏ក្ដៅនេះ លោកបណ្ឌិត សុខ ទូច បានរៀបរាប់ពីដំណើរដ៏លំបាករបស់ក្រុមការងារក្នុងការចុះស្រាវជ្រាវនៅតាមបណ្ដាខេត្តទាំង៩ ដែលជាប់ព្រំដែនកម្ពុជា និងវៀតណាម ជាពិសេសខេត្ត៤ ដែលបានដាក់ទៅក្នុងតំបន់អភិវឌ្ឍត្រីកោណនេះតែម្ដង។
លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំអត់កាន់ជើងរដ្ឋាភិបាលទេ តែបើសិនគ្មានការអនុញ្ញាតពីអតីតនាយករដ្ឋមន្ត្រី តើធ្វើអ៊ីចឹងបានទេ ប្រវត្តិសាស្ត្រខ្មែរមានទេអាហ្នឹង អត់មានទេ លើតុហ៎ មាននិយាមការច្បាស់លាស់ អ៊ីចឹង បើសម្ដេច ហ៊ុន សែន កាត់ដីឱ្យវៀតណាម គាត់មកកម្ទេចឯកសារនេះចោលសិន បើអត់កម្ទេចទេ ខ្ញុំជឿជាក់ថា គាត់ធ្វើអត់បានទេ ហើយវៀតណាមក៏លេបដីនោះអត់រួចដែរ ព្រោះយើងមានឯកសារគ្រាប់គ្រាន់»។

បណ្ឌិតមិនសំចៃមាត់រូបនេះ បានចាត់ទុកការលើកឡើងរបស់ក្រុមបក្សប្រឆាំង ពិរសេសសម្ដីរបស់បុគ្គល សម រង្ស៊ី ថា សម្តេច ហ៊ុន សែន កាត់ទឹកដីឱ្យវៀតណាម គឺគ្មានការពិតឡើយ និយាយខុសទាំងស្រុង ហើយគ្មានឯកសារអ្វីទាំងអស់ តែជាល្បិចរបស់ប្រទេសទី៣ ចាក់ឱ្យខ្មែរឈ្លោះគ្នាផ្ទៃក្នុង។ លោក សុខ ទូច ក៏បានចោទសួរទៅកាន់អ្នកដែលបានព្រួយបាត់ទឹកដី តើបានដើរទៅដល់ព្រំដែនហើយឬនៅ? កុំស្នេហាជាតិ តែលើបបូរមាត់ឱ្យសោះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


