Connect with us

ព័ត៌មានជាតិ

មន្ត្រីគណបក្សប្រជាជនកម្ពុជា ១៦ រូប ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងខេត្តតាកែវ

បានផុស

នៅ

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានរៀបចំឯកសាររួចរាល់ហើយសម្រាប់ការចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ២០២៣ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅមណ្ឌលខេត្តតាកែវមាន ៨ អាសនៈ គឺគណបក្សប្រជាជនកម្ពុជា បានតែងតាំង និងប្រកាសបេក្ខជនជាផ្លូវការហើយ ដោយមានបេក្ខជនឈរឈ្មោះសរុបចំនួន ១៦ រូប (បេក្ខជនពេញសិទ្ធិ៨រូប និងបេក្ខជនបម្រុង៨រូប)។

លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ជាបេក្ខជនពេញសិទ្ធិលេខរៀងលើគេ ខណៈរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ លោក ជា វ៉ាន់ដេត ឈរជាបេក្ខជនលេខរៀងទី២ ក្នុងបញ្ជីឈ្មោះបេក្ខជននៃគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តតាកែវ។

ចំណែក សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រក្នុងតំណែងបច្ចុប្បន្នចំនួន៦រូប ដូចជា៖ លោកស្រី និន សាផុន លោក ម៉ុក ម៉ារ៉េត លោក ស៊ូ ភិរិន្ទ លោក ច័ន្ទ សារុន លោក អ៊ិត សុខ និងលោកស្រី នូ សុវណ្ណនី នឹងត្រូវបន្តឈរឈ្មោះជាបេក្ខជនពេញសិទ្ធិក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ មណ្ឌលខេត្តតាកែវ ជាបន្តទៀត។

ដោយឡែក លោក លី ស៊ុគ្រី សមាជិករដ្ឋសភា លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ លោក សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី គា សុភូ អភិបាលរងខេត្តតាកែវ និងលោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ គឺត្រូវបានគណបក្សប្រជាជនកម្ពុជាសម្រេចតែងតាំងជាបេក្ខជនឈរឈ្មោះបម្រុងសម្រាប់ការបោះឆ្នោតនេះផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៣ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម