Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ សូមប្រជាជនកម្ពុជាយើងត្រូវធ្វើខ្លួនជាម្ចាស់ផ្ទះ និងត្រូវចេះអត់ធ្មត់នៅមុខគ្រប់បញ្ហា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ ត្រូវធ្វើខ្លួនជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងត្រូវចេះអត់ធ្មត់នៅមុខគ្រប់បញ្ហា។ ការអំពាវនាវនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានបង្ហោះឲ្យដឹង នៅមុននេះបន្តិចថា «នៅក្នុងព្រឹត្តការណ៍ស៊ីហ្កេមទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងត្រូវធ្វើអោយអ្នកមិនសប្បាយចិត្តប្រែទៅជាអ្នកសប្បាយចិត្ត និងប្រែទៅជាមិត្ត។ សូមប្រជាជនកម្ពុជាយើងត្រូវធ្វើខ្លួនជាម្ចាស់ផ្ទះ និង ត្រូវចេះអត់ធ្មត់នៅមុខគ្រប់បញ្ហា-អនុសាសន៍សម្តេចតេជោ ហ៊ុនសែន នាពេលប្រជុំគណរដ្ឋមន្ត្រី ថ្ងៃទី ២៨ មេសា ២០២៣»។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក៏បានបង្ហោះឲ្យដឹងកាលពីព្រឹកមិញដែរថា «សម្តេចតេជោ ហ៊ុនសែន៖ កុំថាកម្ពុជា «បេះដូងធំ» ខ្លាចគេច្រលំថាយើងមានបេះដូងរីក។ គឺយើងមានបេះដូងទូលាយ»។

សូមជម្រាបថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ នឹងត្រូវបើកជាផ្លូវការនៅថ្ងៃទី ៥ ខែឧសភា រហូតដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម