ព័ត៌មានជាតិ
កម្ពុជា-វៀតណាម នឹងបើកពិព័រណ៍តាមព្រំដែន៥ថ្ងៃ ដើម្បីលើកស្ទួយផលិតផលខ្មែរ
ការរៀបចំពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១-០៥ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបរិវេណផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ដែលមានទីតាំងស្ថិតនៅភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នេះបើតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងដូច្នេះថា ដើម្បីលើកស្ទួយផលិតផលខ្មែរដែលកសិករ ផលិតករកម្ពុជា ផលិតបាននៅតាមមូលដ្ឋានឱ្យមានការទទួលស្គាល់កាន់តែទូលំទូលាយ និងដើម្បីជំរុញសកម្មភាពអាជីវកម្មនៅផ្សារគំរូព្រំដែនកម្ពុជា(ផ្សារដារ) ដែលរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឡើងឱ្យមានសកម្មភាពអាជីវកម្មផុលផុសឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម រដ្ឋបាល ខេត្តត្បូងឃ្មុំ និងវិស័យឯកជន នឹងរៀបចំពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម ។
តាមរយៈសេចក្តីប្រកាសនេះ ក្រសួងពាណិជ្ជកម្ម បានសូមអញ្ជើញអាជីវករ ផលិតករ ពាណិជ្ជករ សមាគមអាជីវកម្ម និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម ឆ្នាំ២០២៣ ឬមានគម្រោងពិភាក្សាការងារផ្លាស់ប្តូរពាណិជ្ជកម្មជាមួយដៃគូក្រុមហ៊ុនមកពីប្រទេសវៀតណាម ត្រូវបំពេញបែបបទចូលរួមឱ្យបានមុនថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម តែងតែសម្របសម្រួលរៀបចំពិព័រណ៍ផលិតផលកម្ពុជា ជាបន្តបន្ទាប់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីបើកទីផ្សារកសិផលរបស់កសិករខ្មែរដែលផលិតបាន និងគោលដៅផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកផលិត និងអតិថិជន ក៏ដូចជាអ្នកវិនិយោគជាដើម៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


