សេដ្ឋកិច្ច
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាមក្នុងត្រីមាសទី១កើនឡើងជាង២៤ភាគរយ
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-វៀតណាមសម្រេចបានទឹកប្រាក់ប្រមាណ២,៣២៥ពាន់លានដុល្លារអាមេរិកក្នុងត្រីមាសទី១មានកំណើន២៤,៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈអ្នកជំនាញលើកឡើងថា កំណើនដ៏ខ្ពស់នេះឆ្លុះបញ្ចាំងអំពីភាពល្អប្រសើរនៃទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសជិតខាងទាំងពីរ។
យោងតាមរបាយការណ៍ពីអគ្គនាយដ្ឋានគយនិងរដ្ឋករកម្ពុជា (GDCE) ចេញផ្សាយកាលពីពេលថ្មីៗកន្លងមកនេះ ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរសម្រេចបាន ទឹកប្រាក់ ២,៣២៥ពាន់លានដុល្លារអាមេរិកក្នុងត្រីមាសទី១ធៀបនឹង១,៨៦៧កាលពីត្រីមាសទី១ឆ្នាំមុន ដោយបានកើនឡើង២៤,៥ភាគរយ។ ក្នុងនោះការនាំចេញពីកម្ពុជាសម្រេចបាន ទឹកប្រាក់ ១,៨៦៧ពាន់លានដុល្លារ កើនឡើង៥៣ភាគរយ ខណៈដែលការនាំចូលពីវៀតណាមមាន ទឹកប្រាក់ប្រមាណ៩៣៤លានដុល្លារថយចុះ២,៥ភាគរយ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានឱ្យដឹងថា កំណើនទឹកប្រាក់ពាណិជ្ជកម្មទ្វេភាគីក្នុងត្រីមាសទី១ឆ្នាំនេះ ពិសេសការនាំចេញរបស់កម្ពុជាគឺបញ្ជាក់ថា សមត្ថភាពផលិតកម្មនៅកម្ពុជាកំពុងបោះជំហានទៅមុខ។
លោកបន្តថា វៀតណាម គឺជាទីផ្សារសំខាន់សម្រាប់ផលិតផលកសិកម្មកម្ពុជា ដោយនៅរដូវប្រមូលផលម្តងៗតែងមានក្រុមឈ្មួញជាច្រើនមកប្រមូលទិញកសិផលពីកម្ពុជានាំទៅប្រទេសវៀតណាម ព្រោះភាគីវៀតណាម មានទុនច្រើន មានឃ្លាំងស្តុក និងមានសិប្បកម្ម/រោងចក្រកែច្នៃច្រើនជាងកម្ពុជា។ កម្ពុជា-វៀតណាម ក៏មានច្រកព្រំដែន និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាមួយគ្នាច្រើនដែរ។
លោកបានបន្ថែមថា៖«ភាពវិជ្ជមាននៃជញ្ជីងពាណិជ្ជកម្មទ្វេភាគី ពិសេសការនាំចេញរបស់កម្ពុជា គឺបញ្ជាក់ថាកម្ពុជា-វៀតណាម មានកិច្ចសហប្រតិបត្តិការល្អលើគ្រប់ផ្នែក»។
លោកប្រាប់ទៀតថា ក្រៅពីការនាំចេញ-នាំចូលទំនិញ បច្ចុប្បន្នក៏មានវិនិយោគិនវៀតណាមកំពុងបណ្តាក់ទុននៅកម្ពុជាលើវិស័យចម្រុះជាច្រើនផងដែរដូចជា កសិកម្ម ឧស្សាហកម្ម ធនធានរ៉ែ ដឹកជញ្ជូន និងហិរញ្ញវត្ថុជាដើម។

ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត ក៏បានប្រាប់ថា បច្ចុប្បន្នទិន្នផលគ្រាប់ស្វាយចន្ទីឆៅ ដែលកម្ពុជាប្រមូលបានជាង ៩០ភាគរយត្រូវបានឈ្មួញប្រមូលទិញទៅលក់នៅប្រទេសវៀតណាម ព្រោះវៀតណាម មានដើមទុនច្រើន មានឃ្លាំងស្តុក រោងចក្រកែច្នៃ និងមានទីផ្សារនាំចេញច្រើនជាងកម្ពុជា។
លោកបានអះអាងថា៖«វៀតណាម ជាទីផ្សារលំដាប់លេខ១របស់កម្ពុជា ក្នុងការនាំចេញគ្រាប់ស្វាយចន្ទីឆៅ។ ក្រៅពីផលិតផលគ្រាប់ស្វាយចន្ទីឆៅ ក៏មានផលិតផលសកិកម្មជាច្រើនទៀតដែលត្រូវបាននាំទៅលក់នៅប្រទេសវៀតណាម»។
យោងតាមទិន្នន័យ GDCE ក្នុងឆ្នាំ២០២៣ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា-វៀតណាម មានទឹកប្រាក់សរុប ៦,៥៨ពាន់លានដុល្លារ កើនឡើង ៧,៣ភាគរយបើធៀបនឹងឆ្នាំ២០២២ ដែលមាន ៥៦,១៣ពាន់លានដុល្លារ។ ក្នុងនោះការនាំចេញរបស់កម្ពុជា មានចំនួន ២,៩៧ពាន់លានដុល្លារ កើនឡើង ៣៧,១ភាគរយ និងទំនិញវៀតណាមនាំមកកម្ពុជា ៣,៦១ពាន់លានដុល្លារ ធ្លាក់ចុះ ៨,៩ភាគរយ។
យោងតាមលោក លឹម ហេង ផលិតផលសំខាន់ៗដែលកម្ពុជា នាំទៅវៀតណាម រួមមានដូចជា ស្រូវ, កៅស៊ូ, ស្វាយចន្ទី, ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ និងធនធានធម្មជាតិ ចំណែកវៀតណាមនាំមកវិញ មានដូចជា សម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ខបករណ៍អេឡិចត្រូនិក-អគ្គិសនី ជីកសិកម្ម គ្រឿងទេស និងបន្លែ ផ្លែឈើ ជាដើម៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?