ព័ត៌មានជាតិ
នាវាវៀតណាម ចូលចតនៅមូលដ្ឋានសមុទ្ររាមរយៈពេល៣ថ្ងៃ
នាវាកងទ័ពជើងទឹកប្រជាជនវៀតណាម ០១គ្រឿង លេខ២៦១ ដឹកនាំដោយ វរនាវីឯកបម្រុង ម៉ាយ ដាំងហ្សាញ់ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម(ផែលេខ២) នៅវេលាម៉ោង ៤ និង២០នាទីល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។ នេះបើតាមសំណេរនៅលើទំព័រហ្វេសប៊ុកទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ។

តាមប្រភពដដែលនាវាដែលមានបណ្ដោយ ៤៩.៥៦ម៉ែត្រ ទទឹង ៩.២ម៉ែត្រ ទម្ងន់ ផ្ទុក ៣៧៥តោន ជម្រៅទឹក២.៣ម៉ែត្រ ដឹកនាវិក ៣៧នាក់ ចូលនៅមូលដ្ឋានសមុទ្ររាមរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ។

នាវារបស់វៀតណាមនេះ គឺជានាវាបរទេសទី២ហើយដែលត្រូវបានអនុញ្ញាតឱ្យចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម(ផែលេខ២) ក្រោយពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

នាវាបរទេសដែលចូលចតនៅមូលដ្ឋានសមុទ្ររាមដំបូងបង្អស់ គឺជានាវារបស់ជប៉ុន។ កាលណោះនាវាជប៉ុនចំនួនពីរគ្រឿង បានចូលចតនៅកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់២២ ខែមេសាឆ្នាំ ២០២៥។
សូមរំលឹកថា នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបើកទ្វារស្វាគមន៍រាល់នាវាមិត្តទាំងអស់ដែលមកហ្វឹកហ្វឺននៅមូលដ្ឋានសមុទ្ររាម ចាប់ពីថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥តទៅ។

ពីពិធីសម្ពោធដាដាក់ឲ្យប្រើប្រាស់កំពង់ផែទេសចរណ៍អន្តរជាតិកំពត កាលពីថ្ងៃទី២១ ខែមេសា សម្ដេច ហ៊ុន ម៉ាណែត បានឱ្យដឹងថានាវារុស្ស៊ី ឥណ្ឌា និងសហរដ្ឋអាមេរិក ក៏នឹងចូលចតនៅមូលដ្ឋានសមុទ្ររាមជាបន្តបន្ទាប់៕
ដោយ÷ ង៉ិល ណារ៉ាត់

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


