ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាបានមេដាយ ២៨២ ជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូល
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា កាលពីការប្រកួតស៊ីហ្គេមលើកទី ២០ គឺប្រទេសកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ ១០ ហើយមិនទទួលបានមេដាយឡើយ។ ប៉ុន្ដែការប្រកួតស៊ីហ្គេមលើកទី ៣២នេះ ប្រទេស កម្ពុជា ទទួលបានមេដាយសរុប ២៨២ ឈរលំដាប់ទី ៤ ក្នុងចំណោម ១១ប្រទេស។

តាមរយៈបណ្ដាញសង្គមតេលេក្រាម នៅព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានសរ សេរថា កាលពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ២០ នាឆ្នាំ ១៩៩៩ ប្រទេសកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ១០ ជាមួយ នឹងសូន្យមេដាយ។ ប៉ុន្តែសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ នាឆ្នាំ ២០២៣នេះ ប្រទេសកម្ពុជា ទទួលបានមេដាយសរុប ២៨២ ដោយឈរលំដាប់ទី ៤ ខាងមេដាយមាស និងឈរលំដាប់ទី ៣ខាងមេដាយច្រើន។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «នេះជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូល ដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិនិយាយជារួម និងក្នុងវិស័យកីឡានិយាយដោយឡែក»។
សូមជម្រាបថា ប្រទេសកម្ពុជា បានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣នេះ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។ នៅល្ងាចថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣នេះ គឺជាថ្ងៃបិទនៃព្រឹត្តិការណ៍ស៊ីហ្គេម ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។ ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម នឹងមានផ្ទាំងទស្សនីយភាពសំខាន់ៗជាច្រើនទៀត ដែលបង្ហាញនៅពហុកីឡាដ្ឋានជាតិមរតកតេជោ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


