ព័ត៌មានជាតិ
អភិបាលខេត្តកំពត៖ ការប្រឡងបេក្ខជនជ្រើសរើសមន្ដ្រីរាជការ ប្រព្រឹត្តទៅដោយសុក្រឹត ដើម្បី រើសយកអ្នកដែលមានសមត្ថភាព
កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នេះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីរាជការពាក់ព័ន្ធក្រោមឱវាទចូលរួមបើកវិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីបម្រើការងារនៅរដ្ឋបាលខេត្ត និងក្រុងបូកគោ នៅសាលាវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន កំពតក្រុង ស្ថិតក្នុងសង្កាត់កំពុងកណ្ដាល ក្រុងកំពត ខេត្តកំពត។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានផ្ដាំផ្ញើដល់បេក្ខជនឲ្យខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព ដែលខ្លួនបានរៀនចេះចាំឲ្យបានល្អប្រសើរ ព្រោះអ្នកដែលទទួលបានពិន្ទុខ្ពស់ជាងគេនឹងជាប់។
ឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តកំពត បានអះអាងថា ការប្រឡងនេះមានភាពសុក្រឹតណាស់ គឺធ្វើយ៉ាងណាដើម្បីជ្រើសរើសមន្ត្រីដែលមានសមត្ថភាពមកបម្រើការងារជូនប្រជាពលរដ្ឋ ពោលបេក្ខជនប្រឡង អ្នកចេះ គឺជាប់។

គួរជម្រាបថា រដ្ឋបាលខេត្តកំពត បានរៀបចំការប្រឡងជ្រើសរើសសិស្ស និស្សិត ដើម្បីឲ្យបម្រើការងារនៅក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល នៃក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តកំពត និងរដ្ឋបាលក្រុងបូកគោ ចំនួន១៤នាក់ ក្នុងនោះមានមន្ត្រីក្របខ័ណ្ឌ (ក) ២នាក់ ដើម្បីបម្រើការងារនៅរដ្ឋបាលខេត្តកំពត និងក្របខ័ណ្ឌ (ក) ៥នាក់ (ខ) ៤នាក់ និង(គ) ៣នាក់ ដើម្បីមប្រើការងារនៅរដ្ឋបាលក្រុងបូកគោ។ សរុបបេក្ខជនមកប្រឡងចំនួន៤៤៤នាក់ ស្រី២៧៧នាក់។

ការប្រឡងមានរយៈពេលពីរម៉ោង ចាប់ពីម៉ោង៧កន្លះ ដល់៩កន្លះ ក្រោមការយាមកាមពីកម្លាំងសមត្ថកិច្ចមច្រុះ និងការត្រួតពិនិត្យ ពីមន្ត្រីគណៈកម្មការរៀបចំការប្រឡងខេត្តកំពត ដើម្បីធានាថាការប្រឡងប្រកបដោយតម្លាភាព និងគ្មានការលាក់លួចមើលប្រ៊ីយ៉ុងនោះទេ៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ