ព័ត៌មានជាតិ
អភិបាលខេត្តកំពតលើកឡើងថា គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចម្បងក្នុងអាណត្តិទី៧
កំពត ៖ អភិបាលខេត្តកំពតបានថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋក្នុងភូមិកំពង់នង់ ឃុំកូនសត្វនិងពិធីប្រកាសកំណត់តំបន់ស៊ីធ្វើការវិនិច្ឆ័យក្នុងភូមិអន្លង់ម៉ាក់ប្រាង្គ និងភូមិម្លិចគល់និងភូមិកំពង់ចិននិងភូមិស្ទឹងតែវ ក្នុងស្រុកទឹកឈូខេត្តកំពតនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៥នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងឱ្យដឹងថា ក្រោមមាគ៌ាដឹកនាំដល់បុិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង ជាស្ថាបបនិកសន្តិភាពសម្ដេចបានដាក់ចេញនូវគោលនយោបាយដីភ្លឺដើម្បីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសទទួលបានកាន់កាប់ដីភ្លឺដែលមានក្រោយពេលសង្គ្រាមដោយស្របច្បាប់និងក្នុងន័យដើម្បីកាត់បន្ថយវិវត្តដីភ្លឺរ៉ាំរ៉ៃទៅថ្ងៃមុខទៀត។

គោលនយោបាយដីធ្លីត្រូវបានដាក់ចេញជាបន្តបន្ទាប់ដោយសម្តេចតេជោ ក្រោយពីប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាននូវសិទ្ធពេញលេញក្នុងការប្រើប្រាស់ដីធ្លី កាត់បន្ថយវិវាទ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ។

ហើយមកដល់អាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គោលនយោបាយដីធ្លីនេះ នៅតែជាគោលនយោបាយចម្បងសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានបន្តឱ្យដឹងថា មកដល់បច្ចុប្បន្ននេះ ក្នុងអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំគតិបណ្ឌិត និងស្រលាញ់ប្រជាពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែដាក់ចេញនូវយន្តការថ្មីៗពាក់ព័ន្ធនឹងវិស័យដីធ្លី ពិសេសការជំរុញដោយផ្ទាល់មកកាន់រដ្ឋបាលរាជធានី-ខេត្ត ពិសេសមន្ទីរជំនាញ ឱ្យធ្វើយ៉ាងណាពន្លឿនការចេញបណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋ ស្របទៅតាមផែនការដែលបានគ្រោងទុកដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ប្រកបដោយ ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ គោលនយោបាយដីធ្លី នៅតែជាគោលនយោបាយចំបងបំផុតសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលនេះគឺបានបង្ហាញពីការគិតគូរខ្ពស់ពីសំណាក់ប្រមុខថ្នាក់ដឹកនាំប្រទេសក្នុងការផ្តល់នូវភាពស្របច្បាប់ក្នុងការកាន់កាប់ដីធ្លី។

បើយោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត បានឱ្យដឹងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋក្នុងភូមិកំពង់នង់ ឃុំកូនសត្វ ស្រុកទឹកឈូ មានក្បាលដីសរុបចំនួន ២.២៩០ក្បាលដី ស្មើនឹង ១.០៣០គ្រួសារ។

ចំពោះការប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យដែលមាន៣ភូមិ រួមមាន ភូមិអន្លង់ម៉ាក់ប្រាង្គ ភូមិផ្លិចគល់ និងភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ មានក្បាលដីប៉ាន់ស្មាន ៦.៤៧២ក្បាលដី ស្មើនឹង ១.៣៦២គ្រួសារ។

ក្នុងនោះភូមិអន្លង់ម៉ាក់ប្រាង្គ មានក្បាលដីប៉ាន់ស្មានចំនួន ២.៧០៨ក្បាលដី ស្មើនឹង ៤២៧គ្រួសារ, ភូមិម្លិចគល់ មានក្បាលដីប៉ាន់ស្មានចំនួន ៧៤៦ក្បាលដី ស្មើនឹង ១៨៥គ្រួសារ និងភូមិកំពង់ចិន មានក្បាលដីប៉ាន់ស្មានចំនួន ៣.០១៨ក្បាលដី ស្មើនឹង ៧៥០គ្រួសារ៕
ដោយ ៖ សឹង រ៉ាត់





-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


