ព័ត៌មានជាតិ
អភិបាលខេត្តកំពត ជំរុញអាជីវករលក់ដូរតាមម៉ូតូចល័តឲ្យរៀបចំរទេះតាមរចនាបថខ្មែរដើម្បីទាក់ទាញភ្ញៀវទេសចរ
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ បានចុះជួបសំណេះសំណាលជាមួយអាជីវករដែលប្រកបរបរលក់ដូរចល័តតាមម៉ូតូចំនួន១៦រទេះដែលបានរៀបចំកែលម្អរទេះរបស់ខ្លួនឱ្យមានរចនាថខ្មែរតាមការណែនាំរបស់រដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុងកំពត។

ដើម្បីបង្ហាញពីវប្បធម៌ប្រពៃណីខ្មែរ ពិសេសបង្ហាញពីរចនាថរបស់ខ្មែរឱ្យទេសចរបរទេសបានឃើញ អភិបាលខេត្តកំពតបានធ្វើការជំរុញឱ្យអាជីវករដែលលក់ដូរចល័តតាមម៉ូតូក្នុងក្រុងកំពត ចូលរួមរៀបចំរទេះរបស់ខ្លួនឱ្យស្របតាមរចនាបថរបស់ខ្មែរ។ ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជីវករទាំងអស់ត្រូវលក់ដូរដោយភាពស្មោះត្រង់ ពិសេសរក្សាអនាម័យឱ្យបានស្អាតជាប់ជានិច្ច ដើម្បីទាក់ទាញភ្ញៀវទេសចរ។

លោក ម៉ៅ ធនិន បានលើកឡើងបន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានជំរុញឱ្យខេត្តដែលមានសក្តានុពលលើវិស័យទេសចរណ៍ ត្រូវខិតខំកែច្នៃ និងអភិវឌ្ឍន៍ដោយធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញភ្ញៀវទេសចរ ក្នុងន័យលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងតំបន់។ ជាក់ស្តែងខេត្តកំពតវិស័យទេសចរណ៍ត្រូវបានអភិវឌ្ឍន៍ និងកែលម្អជាបន្តបន្ទាប់ ពិសេសបានបង្កើតនូវសម្មិទ្ធិផលទេសចរណ៍ឯកថ្មីៗជាច្រើន ដែលកំពុងមានការទាក់ទាញខ្លាំង ហើយពលរដ្ឋក៏ទទួលបានចំណូលកាន់តែច្រើនពីវិស័យឧស្សាហកម្មគ្មានផ្សែងមួយនេះ។

ទន្ទឹមនឹងការអភិវឌ្ឍលើវិស័យទេសចរណ៍នេះ រដ្ឋបាលខេត្តក៏មិនភ្លេចគិតគូរអំពីការប្រកបរបររកស៊ីរបស់ពលរដ្ឋ ដែលប្រើប្រាស់មធ្យោបាយលក់ដូរចល័តតាមម៉ូតូ ដោយកន្លងមករដ្ឋបាលខេត្តបានរៀបចំ និងកែលម្អទីតាំងជាច្រើនកន្លែងក្នុងក្រុងកំពត ដើម្បីផ្តល់ទីតាំងសម្រាប់ការលក់ដូរជូន។

ជាមួយគ្នានេះលោកអភិបាលខេត្តក៏បានកោតសរសើរចំពោះអាជីវករដែលធ្វើរទេះរួច និងលើកទឹកដល់អាជីវករផ្សេងទៀតដែលលក់ដូរចល័តតាមម៉ូតូទាំងអស់ក្នុងក្រុងកំពតហើយមិនទាន់បានរៀបចំ ត្រូវចូលរួមរៀបចំរទេះរបស់ខ្លួនឱ្យស្របតាមរចនាបថរបស់ខ្មែរដើម្បីបង្ហាញពីវប្បធម៌ ប្រពៃណីខ្មែរ ទៅកាន់ភ្ញៀវទេសចរបរទេស ហើយអាជីវករត្រូវលក់ដូរដោយភាពស្មោះត្រង់ និងរក្សាអនាម័យឱ្យបានស្អាតជាប់ជានិច្ចដើម្បីទាក់ទាញភ្ញៀវទេសចរ។

លោក លាង រឿនសុធី អភិបាលក្រុងកំពត បានប្រាប់ឱ្យដឹងថា ក្រោមការចង្អុលបង្ហាញរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត អំពីការរៀបចំកែលម្អសោភ័ណភាពរទេះលក់ដូរចល័តឱ្យមានរចនាបថខ្មែរ អាជ្ញាធរក្រុងបានធ្វើការជួបជុំអាជីវករដែលលក់ដូរចល័តទាំងអស់ជាបន្តបន្ទាប់។

លោកអភិបាលក្រុងកំពត បានបន្តថា អាជីវករដែលលក់ដូរចល័តក្នុងក្រុងទាំងអស់គឺមកពី ៤សង្កាត់ រួមមាន សង្កាត់កំពង់បាយ សង្កាត់កំពង់កណ្តាល សង្កាត់ក្រាំងអំពិល និងសង្កាត់អណ្តូងខ្មែរ ហើយក្រោយពីមានការណែនាំឱ្យមានការរៀបចំរទេះទៅតាមរចនាបថខ្មែរ អាជីវករបានដាក់ពាក្យស្នើសុំធ្វើរទេះបានចំនួន ៥៤រទេះ ហើយគិតមកដល់ពេលនេះអាជីវករបានធ្វើរួចរាល់មានចំនួន ១៦រទេះ៕
អត្ថបទ៖ សឹង រ៉ាត់



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


