ព័ត៌មានជាតិ
អភិបាលខេត្តកំពត ចុះពិនិត្យផ្លូវប្របមាត់ព្រែកកំពង់បាយត្រូវបានលើកគុណភាព រួមនឹងសមិទ្ធិផលទេសចរណ៍ដ៏ទាក់ទាញថ្មីមួយបន្ថែមទៀត
កំពត ៖ នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតរួមទាំងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតម្រាយផ្លូវមាត់ព្រែកំពង់បាយ ចាប់ពីចំណុចគល់ស្ពានថ្មថ្មី (ស្ពានកំពង់បាយ) រហូតដល់រង្វង់មូលត្រីផ្សោត ដើម្បីធ្វើការជួសជុល និងអ៊ុតកៅស៊ូ AC ថ្មីពីលើ ព្រមទាំងជួសជុលកែលម្អកំណាត់ផ្លូវកាត់ទទឹងតាមមាត់ព្រែកមួយចំនួនទៀត ខណៈសមិទ្ធផលទេសចរណ៍ដល់ទាក់ទាញថ្មីមួយបន្ថែមទៀត នៅប្របមាត់ព្រែកកំពង់បាយកំពុងចាប់ផ្ដើមស្ថាបនានៅខាងមុខសាលាខេត្តកំពតនេះផងដែរ។

អាជ្ញាធរក្រុងកំពតបានបញ្ជាក់ថា ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខរដ្ឋបាលខេត្តនឹងរៀបចំកែលម្អសោភ័ណភាពផ្លូវមាត់ព្រែកកំពង់បាយ ចាប់ពីចំណុចគល់ស្ពានថ្មី ដល់រង្វង់មូលត្រីផ្សោត ដោយអ៊ុតកៅស៊ូ AC ថ្មីបន្ថែម ព្រមទាំងជួសជុល និងអ៊ុតកៅស៊ូផ្លូវកាត់ទទឹង ផ្លូវមាត់ព្រែកកំពង់បាយផងដែរ។

ជាពិសេសសមិទ្ធផលទេសចរណ៍ថ្មីមួយបន្ថែមទៀតនៅខាងមុខសាលាខេត្តកំពត និងលេចចេញជារូបរាងនាពេលឆាប់ៗនេះ។

លោក លាង រឿនសុធី អភិបាលក្រុងកំពត បានប្រាប់ឱ្យដឹងថា ដើម្បីបន្ថែមសោភ័ណភាពក្រុង ក៏ដូចជាដើម្បីឱ្យមានការទាក់ទាញទេសចរបន្ថែមទៀត រដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន អភិបាលខេត្ត បាននិងកំពុងបន្តរៀបចំកែលម្អសោភ័ណភាពក្រុង ក៏ដូចជាជួសជុលផ្លូវជាច្រើនខ្សែនៅក្នុងក្រុងកំពតឱ្យបានស្អាត ពិសេសលោកអភិបាលខេត្តបានចាប់ផ្តើមស្ថាបនាសមិទ្ធផលទេសចរណ៍ថ្មីមួយដែលគួរឱ្យទាក់ទាញបន្ថែមទៀត សម្រាប់ស្វាគមន៍ទេសចរពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

លោក លាង រឿនសុធី អភិបាលក្រុងបានបន្តឱ្យដឹងថា ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ខេត្តកំពត ពិសេសក្រុងកំពត ក្រោមការចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តមអភិបាលខេត្ត សមិទ្ធផលទេសចរណ៍ជាច្រើនត្រូវបានលេចចេញជារូបរាង ហើយបានទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តកាន់តែច្រើន និងបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានការរីកចម្រើននាពេលបច្ចុប្បន្ន។

ប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពត បានសម្តែងសេចក្តីត្រេកអរ និងចេញចិត្តយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលលោកតែងតែមានគំនិត្យច្នៃប្រឌិតបង្កើតសមិទ្ធផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវឲ្យមកលេងខេត្តកំពត។

ជាក់ស្តែងកន្លងមក បន្ទាប់ពីមានរូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិកាយក្ស ចំនួនទេសចរមកលេងកំពតបានកើនឡើងច្រើន។

ពួកគាត់ជាប្រជាពលរដ្ឋបានលើកឡើងថាបើមានការកែលម្អផ្លូវស្អាត និងមានកន្លែងកម្សាន្តថ្មីបន្ថែមទៀតនោះ ខេត្តកំពតនឹងកាន់តែលេចធ្លោ និងមានទេសចរមកលេងកាន់តែច្រើន ហើយអ្នកផ្តល់សេវាទេសចរណ៍ដូចពួកគាត់ ក៏ទទួលបានចំណូលកាន់តែប្រើសើរផងដែរ។
សូមបញ្ជាក់ថា សម្រាប់ខេត្តកំពតក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន សមិទ្ធផលទេសចរណ៍ថ្មីៗ ប្លែកៗ និងទាក់ទាញជាច្រើនបាននិងកំពុងលេចចេញជារូបរាងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

ហើយបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត នៅឆ្នាំ២០២៤កន្លងទៅ ភ្ញៀវទេសចរសរុបជាង ២លាន ៦សែននាក់ បានមកលេងកម្សាន្តក្នុងខេត្តកំពត ហើយឆ្នាំ២០២៥នេះ មន្ត្រីជំនាញរំពឹងថាចំនួនភ្ញៀវទេសចរនឹងបន្តកើនឡើងទៀត៕
ដោយ ៖ សឹង រ៉ាត់

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


