Connect with us

ព័ត៌មានជាតិ

ស្ថានីយមេបូមទឹកកខ្វក់ ព្រែកចាក នឹងបើកដំណើរការឆាប់ៗខាងមុខនេះ

បានផុស

នៅ

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញ អ្នកជំនាញបានលើកឡើងបញ្ជាក់ថា គម្រោងសាងសង់ស្ថានីយមេ បូមទឹកកខ្វក់ ព្រែកចាក ក្រុងកំពត បានស្ថាបនាស្ទើររួចរាល់១០០% ហើយគ្រោងបើកឲ្យតំណើរការពីរខែទៀត។

ក្នុងជំហ៊ានដំបូង ទឹកកខ្វក់ក្នុងក្រុងប្រមាណជាង៦០នឹងត្រូវបានចម្រោះឲ្យស្អាតមុនបង្ហូរចូលព្រែក ហើយបំណែកដែលនៅសល់ គេនឹងធ្វើការតភ្ជាប់ប្រព័ន្ធលូមកកាន់ស្ថានីយមេក្នុងពេលឆាប់ៗខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិស្វាករនៅការដ្ឋានសាងសង់ស្ថានីយមេបូមទឹកកខ្វក់ ព្រែកចាក់ ក្រុងកំពត លោក សៅ វណ្ណៈ បានប្រាប់ឲ្យដឹងថា គម្រោងនេះជាផ្នែកមួយនៃគម្រោងការអភិវឌ្ឍន៍ក្រុងរបៀង២ របស់ធនាគាអភិវឌ្ឍន៍អាស៊ី (ADB)ដែល បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅខែធ្នូ ឆ្នាំ២០២១ ហើយគិតមកដល់ពេលនេះ ការស្ថាបនាស្ទើររួចរាល់ ស្ថានីយមេបូមទឹកកខ្វក់ទាំងស្រុងនេះ ហើយនឹងបើកដាក់ឲ្យដំណើរការ២ខែទៀតនាពេលខាងមុខ។

អ្នកជំនាញបានបញ្ជាក់ថា ជំហ៊ានដំបូងទឹកកខ្វក់ក្រុងកំពតប្រមាណ៦០% ត្រូវបានចម្រោះឲ្យសម្អាតនៅទីនេះ មុនបង្ហូរចូលទៅក្នុងព្រែកកំពត ហើយបំណែកដែលនៅសល់ គេនឹងតភ្ជាប់ប្រព័ន្ធលូមកកាន់ស្ថានីយមេ ឲ្យបានរួចរាល់ក្នុងពេលឆាប់ៗ។ មិនតែប៉ុណ្ណោះ ក្នុ្ងងករណីមានភ្លៀងធ្លាក់ច្រើននៅរដូវវស្សា ស្ថានីយមេនេះ នឹងជួយបញ្ចៀសទឹកជំនន់លិចក្រុងមួយចំណែកធំផងដែរ ដោយគេមានក្បាលបូមធំៗចំនួនពីរ ដើម្បីបញ្ជូនទឹកទៅអាងស្តុកទឹកបឋម។

នាពេលកន្លងមកអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធបានខិតខំធ្វើការងារជាច្រើន ដើម្បីលើកកម្ពស់ដល់សោភណ្ឌភាព បរិស្ថានអនាម័យ ក្រុងកំពត ដែលជាទីក្រុងស្អាតទទួលបានពានរង្វាន់ផ្ការំដួលបីទង ៣អាណត្តិជាប់គ្នា ឲ្យអាចបញ្ចៀសការជន់លិចក្រុង និងបញ្ចប់រាល់សកម្មភាពបង្ហូរទឹកកខ្វក់ចូលព្រែកកំពត បង្កឲ្យទឹកមិនស្អាតនិងមានក្លិនមិនល្អជាដើម៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម