ព័ត៌មានជាតិ
ស្ពានបេឡេឆ្លងកាត់ទន្លេចាម-ឡុកធីញ គ្រោងជួសជុលឆាប់ៗនេះ
កាលពីថ្មីៗនេះ នៅប៉ុស្តិ៍កងទ័ពការពារព្រំដែនឡុកធីញ គណៈប្រតិភូខេត្តត្បូងឃ្មុំ និងខេត្តប៊ិញភឿក បានប្រជុំឯកភាពវាយតម្លៃស្ថានភាពស្ពានឆ្លងកាត់ទន្លេចាម.ឡុកធីញ មានទទឹង ៤ ម៉ែត្រ និងបណ្ដោយប្រវែង ៤៨ ម៉ែត្រ ស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលរងការខូចខាតមួយចំនួនធំ។

គ្រោងជួសជុលដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗហើយ ដើម្បីធានានូវការធ្វើចរាចរណ៍ចេញចូលរបស់ប្រជាជន នៃខេត្តទាំងពីរ។

គណៈប្រតិភូតំណាងខេត្តត្បូងឃ្មុំ មានសមាសភាពចំនួន ១៤ នាក់ ដឹកនាំដោយលោក ណុប ឡងឌី អភិបាលរងខេត្ត និងគណៈប្រតិភូខេត្តប៊ិញភឿក ប្រធានមន្ទីរការបរទេសខេត្តប៊ិញភឿក មានសមាសភាព ៧ នាក់ ដឹកនាំដោយលោកស្រី ផាម ធីអាញ់ធឺ អនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ នៃគណៈកម្មការដឹកនាំកិច្ចការព្រំដែនខេត្ត ប្រធានមន្ទីរកិច្ចការបរទេស សរុបប្រតិភូមាន ២១ រូប។

យោងតាមស្មារតីប្រជុំរបស់ភាគីខេត្តទាំងពីរ ជាលទ្ធផល នៃការចុះពិនិត្យស្ថានភាពខូចខាត សសរគ្រឹះ នៅមានសភាពធម្មតា។ ដោយឡែកដែកកម្រាលស្ពានមានសភាពទ្រុឌទ្រោមខ្លាំង ,ដែកកម្រាលខូចខាត ៦៤ ផ្ទាំង ក្នុងនោះខូចខាតធ្ងន់ធ្ងរ ៩ ផ្ទាំង និងធ្នឹមស្ពានខូចខាតដូចជា បាត់បូឡុង និងកោង។

លោកស្រី ផាម ធីអាញ់ធឺ អនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ នៃគណៈកម្មការដឹកនាំកិច្ចការព្រំដែនខេត្ត ប្រធានមន្ទីរកិច្ចការបរទេស បានថ្លែងថា ខេត្តប៊ិញភឿក លើកគម្រោងថវិកាសម្រាប់ជួសជុលស្ពាន ផ្ញើជូនភាគីខេត្តត្បូងឃ្មុំ ឲ្យបានមុនថ្ងៃ ១៥ ខែមិថុនា ឆ្នាំ ២០២៣ (ក្រោយមន្ទីរគមនាគមន៍ និងដឹកជញ្ជូនខេត្តប៊ិញភឿក បានសិក្សារួចរាល់)។ គម្រោងជួសជុលភាគីទាំងពីរ នឹងរៀបចំរបាយការណ៍ជូនថ្នាក់ដឹកនាំខេត្តទាំងពីរ ដើម្បីសុំការអនុញ្ញាត និងរាយការណ៍ជូនថ្នាក់ជាតិ នៃប្រទេសទាំងពីរ។ ក្រោយពីបានឯកភាពពីថ្នាក់ដឹកនាំខេត្តទាំងពីរ នឹងជូនដំណឹងគ្នាទៅវិញទៅមក ដើម្បីសហការអនុវត្ត។ ថវិកាជួសជុល ភាគីទាំងពីរ ព្រមទទួលខុសត្រូវលើការចំណាយស្មើគ្នា៕
អត្ថបទ ៖ សាន វិឡែម




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ