សន្តិសុខសង្គម
សមត្ថកិច្ចស្រាវជ្រាវករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ ឃាត់ខ្លួនឧក្រិដ្ឋជនចិន ២ នាក់
កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ ឃាត់ខ្លួនឧក្រិដ្ឋជនចិន ២ នាក់ យកមកសួរនាំ។

កាលពីវេលាម៉ោង ៤ និង ១៧ នាទី ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥ មានករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ ដោយក្រុមជនសង្ស័យចំនួន ១ ក្រុម បានធ្វើសកម្មភាពចាប់ជនរងគ្រោះ ២ នាក់ រួមមាន ៖ ១.ឈ្មោះ TRAN HONG TRANG ភេទស្រី អាយុ ៣៣ ឆ្នាំ ជនជាតិវៀតណាម និង ២.ឈ្មោះ NGAN THI KE ភេទស្រី អាយុ ៤៣ ឆ្នាំ ជនជាតិវៀតណាម ដាក់ចូលក្នុងវ៉ាលិស រួចលើកចូលក្នុងរថយន្ត ចេញពីទីតាំង ជី យៀន រីស៊ត ស្ថិតក្នុងភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្ដមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន , លោកវរសេនីយ៍ឯក ហែម បូណា និង លោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋានខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ។

លុះដល់វេលាម៉ោង ១ និង ២០ នាទី ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ កម្លាំងជំនាញ បានបន្តដឹកនាំសហការដោយជួយសង្គ្រោះជនរងគ្រោះចំនួន ២ នាក់ ខាងលើ នៅចំណុចភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលត្រូវបានក្រុមជនសង្ស័យកំពុងធ្វើការបង្ខាំង។

រហូតវេលាម៉ោង ១៤ និង ១០ នាទី ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៥ ម្សិលមិញ កម្លាំងជំនាញ បានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ២ នាក់ រួមមាន ៖ ១.ឈ្មោះ XIE CHENGPING ភេទប្រុស អាយុ ៥០ ឆ្នាំ ជនជាតិចិន , ២.ឈ្មោះ LUO DEYUAN ភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិចិន ឃាត់ខ្លួនត្រង់ចំណុចសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរតាមនីតិវិធី នៃច្បាប់៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


