សេដ្ឋកិច្ច
សហគមន៍កសិកម្មទំនើបម្រេចមេមត់ ខេត្តត្បូងឃ្មុំ ទទួលបានជំនួយឥតពីគម្រោង CASDP ១១ ម៉ឺនដុល្លារ
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នេះ ថា សហគមន៍កសិកម្មទំនើបម្រេចមេមត់ ខេត្តត្បូងឃ្មុំ ទទួលបានជំនួយឥតពីគម្រោង CASDP នូវទឹកប្រាក់ចំនួន ១១ ម៉ឺនដុល្លារ។

លោកបានលើកឡើងថា អបអរសាទរទៅដល់ «សហគមន៍កសិកម្មទំនើបម្រេចមេមត់» ខេត្តត្បូងឃ្មុំ សម្រាប់ការបញ្ចប់រដូវកាលផលជុំទីមួយប្រកបដោយលទ្ធផលល្អប្រសើរ និងបានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានបំពេញបន្ថែមជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)។
ក្នុងនោះ សហគមន៍កសិកម្មទំនើបម្រេចមេមត់ អាចសម្រេចបានប្រាក់ចំណូលលើសពីការរំពឹងទុកជាង ២២០០ លានរៀល ព្រមទាំងទទួលបានជំនួយឥតពីគម្រោង CASDP ចំនួន ១១ ម៉ឺនដុល្លារ ដោយបន្ថែមសមាជិកថ្មីចំនួន ២៥ គ្រួសារ ក៏ដូចជាការពង្រីកផែនការអាជីវកម្មឆ្នាំថ្មីកើនដល់ទំហំ ១,២ លានដុល្លារ។

បន្ថែមជាមួយគ្នានោះ សហគមន៍ ក៏និងទទួលបានកម្ចីឥណទានការប្រាក់ទាប ១០០% ពីធនាគារដៃគូ ជាមួយនឹងការចុះកុងត្រាលក់ម្រេចសហគមន៍ទុកជាមុនក្នុងតម្លៃលើសពីទីផ្សារ។
បើគិតពីចំនួនសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើបទាំងអស់នៅប្រទេសកម្ពុជា គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ នេះ មានចំនួនសរុបប្រមាណ ១ ៤៣០សហគមន៍ ដែលមានកសិករសរុបចំនួន ១៩៣ ៨៨៩ នាក់ ដែលក្នុងនោះ មានសមាជិកនារីចំនួន ១១៤ ០៣០ នាក់ និងមានដើមទុនសរុបចំនួនប្រមាណ ១០៦ ៨៦៩ ០៤៤ ៨៩៥ រៀល។

ជាក់ស្តែង យោងតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយគាមទ្រទុនបង្វិលដល់សហគមន៍កសិកម្មទំនើប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍ផ្តល់ឥណទានចំនួន ៥៥ ០០០ ០០០ ដុល្លារថ្មី សម្រាប់ផ្តល់ឥណទានដល់សហគមន៍កសិកម្មទំនើបសម្រាប់រយៈពេល ៣ ឆ្នាំ គឺ ឆ្នាំ២០២៥-២០២៧៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


