ព័ត៌មានជាតិ
អគារមន្ទីរពេទ្យទំនើបកម្ពស់៧ជាន់តម្លៃជាង៧៦លានដុល្លារនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំនេះ
អគារមន្ទីរពេទ្យសាកលវិទ្យាល័យសុខាភិបាលដ៏ទំនើបមានកម្ពស់៧ជាន់តម្លៃជាង៧៦លានដុល្លារនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៣ខាងមុខនេះ ។
លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៦មិថុនានេះថា តាមគម្រោងអគារមន្ទីរពេទ្យនៃសាកលវិទ្យាល័យសុខាភិបាលកម្ពស់៧ជាន់នេះគ្រោងនឹងសាងសង់នៅចុងឆ្នាំនេះហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៦ខាងមុខនេះ ដែលស្ថិតនៅទីតាំងទី៣នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលស្ថិតនៅតាមបណ្តាយផ្លូវហាយណូយរាជធានីភ្នំពេញ ជិតដល់ក្រវ៉ាត់ផ្លូវក្រុងទី៣។

លោកសាស្ត្រាចារ្យបានបន្តថា អគារមន្ទីរពេទ្យទំនើបនេះ គ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណជាង៧៦លានដុល្លារ ក្នុងនោះថវិការបស់រាជរដ្ឋាភិបាលមានចំនួន១០លានដុល្លារ និងជាង៦០លានដុល្លារទៀតជាកម្ចីពីរដ្ឋាភិបាលកូរ៉េខាងត្បូង ហើយអគារមន្ទីរពេទ្យនេះ គឺជាការបំពេញបន្ថែមនូវការប្រើប្រាស់បច្ចេកវិទ្យាទំនើបដែលឈានទៅនឹងត្រដមត្រសងជាមួយសាកលវិទ្យាល័យនៅបណ្តាប្រទេសនៅក្នុងតំបន់ដែលមាននិយាមខ្ពស់ និងលក្ខណៈអន្តរជាតិ។

លោកសាស្ត្រាចារ្យបានបន្តទៀតថា មន្ទីរពេទ្យនៃសាកលវិទ្យាល័យសុខាភិបាលនេះសាងសង់ឡើងតាមរចនាតាមសហសម័យទំនើបដោយច្រកចូល និងដំបូលអគារឆ្លុះបញ្ចាំងពីផ្លូវចូលប្រាសាទបុរាណបែបព្រះពុទ្ធសាសនា និងរចនាបទខ្មែរ។ លោកសាស្ត្រាចារ្យបានបន្ថែមថា អគារមន្ទីរពេទ្យនេះបានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់សេវាព្យាបាលជំងឺជួនដល់ប្រជាពលរដ្ឋទូទៅផ្តល់ការបណ្តុះបណ្តាលដល់និស្សិតពេទ្យ និងជាកន្លែងស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រផងដែរពិសេសដើម្បីសម្រេចឱ្យបាននូវបរិមាណឱ្យកាន់តែប្រសើរឡើងនូវធនធាននិងគុណភាពនៃផ្នែកវេជ្ជសាស្ត្រសំដៅចូលរួមលើកកម្ពស់សិខភាពសាធារណៈរបស់ប្រទេសកម្ពុជា។

លោកសាស្ត្រាចារ្យរំពឹងថា នៅពេលមន្ទីរពេទ្យនេះសាងសង់និងដាក់ឲ្យដំណើរការនោះនឹងជួយចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខាភិបាលឲ្យកាន់តែមានជំនាញខ្ពស់ថែមទៀត
ផ្តល់និងពង្រឹងសេវាសុខាភិបាលដល់ប្រជាពលរដ្ឋកាន់តែមានគុណភាពនិងមានប្រសិទ្ធភាពខ្ពស់តាមរយៈការសិក្សាស្រាវជ្រាវទៅលើគ្លីនិកដែលមន្ទីរពេទ្យបានរកឃើញ ខណៈជំហានដំបូងអគារមន្ទីរដាក់គ្រែចំនួន២០០គ្រែហើយ
នឹងពង្រីកបន្ថែមឱ្យបាន៤០០គ្រែទៅថ្ងៃអនាគត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


