Connect with us

ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដីផ្តល់លិខិតសាងសង់ជាង ១ពាន់គម្រោងលើទុនវិនិយោគ  ២.២ពាន់លានដុល្លារ រយៈពេល៥ខែ ឆ្នាំនេះ

បានផុស

នៅ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់លិខិតអនុញ្ញាតសាងសង់សំណង់ចំនួន ១៤៦៣គម្រោង មានផ្ទៃក្រឡាជាង ៥លានម៉ែត្រការ៉េ លើទុនវិនិយោគជាង ២២៧០លានដុល្លារអាមេរិក រយៈពេល ៥ខែ ឆ្នាំ ២០២៣ ពោលគឺបានកើនឡើង ១៣៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២។ នេះបើតាមការបញ្ជាក់​របស់លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងកិច្ចពិភាក្សាស្តីពី ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា នាថ្ងៃទី ២៣ មិថុនា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡៅ ទិព្វសីហា បានបន្តថា ការកើនឡើងនេះ គឺស្របតាមការវាយតម្លៃរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ដែលថាវិស័យសំណង់នឹងមានកំណើន។

មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី បានឱ្យដឹងទៀតថា អគារចាប់ពី ៥ជាន់ឡើងទៅ គឺមានចំនួន ២៥៨៦អគារ នៅទូទាំង​ប្រទេស ក្នុងនោះ នៅរាជធានីភ្នំពេញ មានចំនួន ១៧១១អគារ ខេត្តព្រះសីហនុ ៩៩០អគារ ប​ន្ទាយមានជ័យ ១៤២អគារ ខេត្តផ្សេងទៀត មានចំនួន ៤៣អគារ។ ចំណែកអគារដែលខ្ពស់បំផុតចាប់ពី ៤០ជាន់ឡើងទៅ មានចំនួន ៥២អគារ។ ដោយឡែក បុរីលំនៅឋាន និងបណ្តុំលំនៅឋានលក្ខណៈបុរី មានចំនួន ៥៧៤គម្រោង ប៉ុន្តែនៅក្នុងគម្រោងលំនៅ​ឋានតួចៗ មានរាប់ពាន់លំនៅឋានទៀត។​ ក្នុងនោះផ្ទះល្វែងដែលបាននិងកំពុងសាងសង់មានចំនួនជាង ៤ម៉ឺនខ្នង រយៈពេល ៥ខែ ឆ្នាំនេះ។

លោក ឡៅ ទិព្វសីហា បានគូសបញ្ជាក់ថា ​តាមការប៉ាន់ស្មាននៅកម្ពុជា មានតម្រូវការផ្ទះប្រមាណ ៨០ម៉ឺនខ្នង ក្នុងមួយឆ្នាំ ដោយគិតជាមធ្យមមានត្រូវការ ៥ម៉ឺនខ្នង ក្នុងមួយឆ្នាំ នៅរាជធានីភ្នំពេញ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា តម្រូវការនៃការកើនឡើង​ខ្ពស់នេះ ដោយសារកត្តាមួយចំនួន ដូចជា ទទួលបានផលចំណេញខ្ពស់ ធ្វើឱ្យមនុស្សវិនិយោគលើវិស័យនេះ។ លើសពីនេះទៀតលោកថា ការមានហាងឆេង ទិញផ្ទះងាយលក់វិញចំណេញច្រើន និងទិញផ្ទះអត់មានហានិភ័យ ព្រោះមិនប្រើប្រាស់លុយខ្លួនឯងទៅទិញ ដោយប្រើកម្ចីធនាគារ មានន័យថា បើកាលណាលក់ចំណេញទុកខ្លួនឯង តែបើខាតប្រគល់ឱ្យធនាគារ ព្រោះប្លង់នៅធនាគារស្រាប់៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម