ព័ត៌មានជាតិ
ACCB ជោគជ័យក្នុងការបង្កាត់ពូជអណ្តើកព្រេចជាង ១០០ក្បាល
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ (ACCB) ទទួលបានជោគជ័យក្នុងការបង្កាត់ពូជអណ្តើកព្រេច ជាប្រភេទសត្វជិតផុតពូជបំផុត នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វព្រៃដែលមានចំនួនសរុបច្រើនជាង១០០ក្បាល។

ជាច្រើនឆ្នាំកន្លងមកនេះ ក្រោមកម្មវិធីរក្សាស្តុកទុកចំនួនរបាយប្រជាសាស្រ្តប្រភេទសត្វកម្រ ដើម្បីការពារកុំឱ្យផុតពូជ ACCB បានរក្សាទុកចំនួនអណ្តើកព្រេចក្រៅជម្រកធម្មជាតិច្រើនជាងគេបំផុតនៅលើពិភពលោក។ បើតាម ACCB អណ្តើកព្រេចចំនួន ១០០ ក្បាលបានបង្កាត់ពូជ ថែទាំរក្សាទុកនៅកន្លែងថែទាំសត្វ បានធំធាត់ដល់ទំហំសមល្មមត្រូវបានលែងនៅតំបន់ការពារដែលមានសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា ដើម្បីជាការចូលរួមចំណែកដល់ការស្ដារចំនួនរបាយប្រជាសាស្រ្តនៃចំនួនសត្វអណ្តើកព្រេចព្រៃដែលបានបាត់បង់ទៅ។

មុនពេលបញ្ជូនទៅកាន់ទ្រុងរក្សាទុកសត្វផ្សាំនឹងលក្ខខណ្ឌអាកាសធាតុថ្មីដែលមានទីតាំងនៅកន្លែងលែងសត្វ អណ្តើកព្រេចទាំងនេះ បានទទួលការពិនិត្យសុខភាព រួមមាន ការពិនិត្យរាងកាយ ក៏ដូចជាការពិនិត្យមើលមេរោគ ដើម្បីពិនិត្យយ៉ាងល្អិតល្អន់រកមើលបាក់តេរី និងមេរោគអណ្ដើក ដែលអាចបណ្ដាលឱ្យកើតជំងឺផ្សេងៗ ក្នុងចំណោមអណ្ដើកទាំងអស់ដែលត្រូវលែង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខទៀត ក្រុមការងារអភិរក្សសត្វព្រៃ នឹងតាមដានយ៉ាងល្អិតល្អន់ចំពោះសត្វអណ្តើកទាំងនេះ ថា អាចសម្របខ្លួនទៅនឹងបរិស្ថានធម្មជាតិរបស់ពួកវាបានដល់កម្រិតណា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


