ព័ត៌មានជាតិ
ACCB បានដើរតួនាទីសំខាន់នៅក្នុងការចូលរួមការពារ និងការអភិរក្សសត្វព្រៃ
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានដើតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ការព្យាបាលថែទាំ ថែរក្សាអភិរក្ស ដល់សត្វកម្រៗនានា ដែលបានមកពីការសង្គ្រោះពីការជួញដូរ និងរងរបួសដោយសារការដាក់អន្ទាក់ ការបរបាញ់ និងកត្តាផ្សេងៗទៀត។

កញ្ញា Christel Griffioen ដែលជានាយិកាមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានឱ្យដឹងថាជ្ឈមណ្ឌលនេះ ជាមជ្ឈមណ្ឌលអភិរក្សប្រភេទរបស់សួនសត្វអាល់វិតធឿស្សូម៉ឹនស្ទឿ ប្រទេសអាល្លឺម៉ង ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ ២០០៣ ក្នុងគោលបំណងដើម្បីការអភិរក្សបង្កាត់ពូជ, ការសង្គ្រោះនិងស្តារនីតិសម្បទា, ការអប់រំផ្សព្វផ្សាយ និងការសិក្សាស្រាវជ្រាវ។

កញ្ញាបានបញ្ជាក់បន្ថែមថា កាលពីឆ្នាំ២០២២ កន្លងទៅ សត្វព្រៃដែលរងគ្រោះគំរាមកំហែងចំនួន៥៨ ក្បាលត្រូវបានជួយសង្គ្រោះ, សត្វព្រៃដែលរងការគំរាមកំហែងចំនួន ៩៣ ក្បាលត្រូវបានលែង និងសត្វព្រៃចំនួន ១០ ក្បាលត្រូវបានផ្ទេរទៅឱ្យអង្គការដៃគូ។ ជាមួយគ្នានេះ សត្វចំនួន ១៨៥ ក្បាលបានកើតនៅក្នុងកន្លែងអភិរក្សកម្មវិធីបង្កាត់ពូជ។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជា អង្គការដៃគូអភិរក្សនានា ដើម្បីការពារ និងអភិរក្សសត្វព្រៃកម្រៗ និងអនុវត្តកម្មវិធីបង្កាត់ពូជ។ មជ្ឈមណ្ឌល ACCB បានផ្តល់ជម្រកដល់សត្វព្រៃសរុបចំនួន ៩៦៥ ក្បាលក្នុងចំណោមសត្វ ៣០ ប្រភេទ ហើយ ៩៧%នៃសត្វទាំងនោះ គឺជាប្រភេទសត្វដែលរងការគំរាមកំហែង៕
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


