ព័ត៌មានជាតិ
រដ្ឋាភិបាលបង្កើនទំហំដីឧទ្យានជាតិភ្នំបូកគោជាង ១ ពាន់ហិកតា
ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពតត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើនទំហំផ្ទៃដីជាង ១ ពាន់ហិកតា (១ ៦៥៨) បន្ថែមទៀត ដើម្បីធានាដល់ការថែរក្សា ការពារសោភ័ណភាពធម្មជាតិ និងទេសភាព និងជីវៈចម្រុះ។
អនុក្រឹត្យស្ដីពីការកែប្រែឧទ្យានជាតិព្រះមុនីវង្សបូកគោចុះថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ សម្រេច កែប្រែឧទ្យានជាតិព្រះមុនីវង្សបូកគោពីផ្ទៃដីទំហំ ១៥៤ ៤៥៨ ហិកតា ទៅផ្ទៃដីទំហំ ១៥៦ ១១៦ ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។

យោងតាមអនុក្រឹត្យការកែប្រែនេះ ក៏ដើម្បីលើកកម្ពស់តួនាទីសកក្កដានុពល នៃប្រព័ន្ធអេកូឡូស៊ីឆ្លើយតបនឹងគោលដៅអភិវឌ្ឍដោយចីរភាព ព្រមទាំងរក្សាលំនឹងបរិស្ថាន និងរួមចំណែកការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយ។
ឧទ្យានជាតិភ្នំបូកគោ គឺជាឧទ្យានមួយក្នុងចំណោមឧទ្យានជាតិដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជា។ ភ្នំបូកគោ ល្បីឈ្មោះដោយសារតែអាកាសធាតុត្រជាក់ពេញមួយឆ្នាំ ព្រមទាំងមានព្រៃព្រឹក្សាធម្មជាតិដ៏ខៀវស្រងាត់និងស្រស់បំព្រង។ ភ្ញៀវទេសចរអាចគយគន់ទិដ្ឋភាពពិចពិលរមិលមើលពីលើកំពូលភ្នំទៅកាន់ទីរួមខេត្តកំពត ឆ្នេរសមុទ្រ និងកោះជាច្រើនដែលនៅខាងក្រោមយ៉ាងសប្បាយរីករាយ៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


