ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ យើងនឹងវាស់ស្ទង់មើលលើការចេញដំណើររបស់គណៈរដ្ឋមន្រ្តីថ្មី ក្នុងរយៈពេល ១០០ថ្ងៃដំបូង
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លើកឡើងថា សម្ដេច នឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃទៀត នឹងវាស់ស្ទង់មើលលើការចេញដំណើររបស់គណៈរដ្ឋមន្រ្តីថ្មី ដែលជាយុវជនវ័យក្មេង ក្នុងរយៈពេល ១០០ថ្ងៃដំបូង។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីសំណេះសំណាល និងទទួលទានអាហារសាមគ្គី នៃគណៈអចិ ន្រៃ្តយ៍គណបក្សប្រជាជនកម្ពុជា និងសមាជិក-សមាជិកាគណៈរដ្ឋមន្រ្តីចាស់ និងគណៈរដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា ប្រមាណជាង ១០០នាក់ កាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅវិមាន ៧មករា នៃទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “យើងនឹងវាស់ស្ទង់មើលលើការចេញដំណើររបស់គណៈរដ្ឋមន្រ្តីថ្មី ដែលជាយុវជនវ័យក្មេង ក្នុងរយៈពេល ១០០ថ្ងៃដំបូង បន្ទាប់ពីការបង្កើតឡើងនូវរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ថាតើយុវជនរបស់យើងបានធ្វើសកម្មភាពអ្វីខ្លះ ដោះស្រាយនូវរាល់បញ្ហាប្រឈមអ្វីខ្លះ ដែលជាបញ្ហារបស់ប្រទេសជាតិ និងអន្តរជាតិ”។

សម្តេចតេជោ ហ៊ុន សែន នាពេលដ៏ខ្លីខាងមុខ រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំនូវព្រឹត្តិការណ៍ជាតិជាច្រើន ដូចជាបុណ្យអ៊ុំទូក បុណ្យឯករាជ្យជាតិ ហើយប្រសិនបើយុវជនបន្តវេនដឹកនាំ និងដោះស្រាយបានជោគជ័យនោះ ក៏ជាការបង្កនូវភាពជឿជាក់របស់ប្រជាជាតិទាំងមូល។
សម្តេចតេជោ ហ៊ុន សែន បានស្នើដល់គណៈរដ្ឋមន្រ្តី ដែលត្រូវបានតែងតាំងនាពេលខាងមុខ ត្រូវចុះទៅតាមមូលដ្ឋានជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ ដោះស្រាយការងារជូនប្រជាពលរដ្ឋដែលជួបការលំបាក ពិសេសចុះជួបកម្មករ-កម្មការិនីតាមរោងចក្រសហគ្រាស តាមអ្វីដែលសម្តេចផ្ទាល់បានសន្យាជាមួយកម្មករ-កម្មការិនី នៅមុនពេលបោះឆ្នោតកន្លងទៅ។
សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងដែរថា នៅថ្ងៃទី៩ និងទី១០ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ គណបក្សប្រជាជនកម្ពុជា នឹងរៀបចំមហាសន្និបាតវិសាមញតំណាងទូទាំងប្រទេស ដើម្បីបោះឆ្នោតជ្រើសរើសបន្ថែមទៀតនូវសមាជិក-សមាជិកា គណៈអចិន្រៃ្តយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងនោះរួមមានឥស្សរជនដែលជាយុវជន ក្នុងគណៈរដ្ឋមន្រ្តីថ្មីផងដែរ។
ទាក់ទិនទៅនឹងងសមាជិកព្រឹទ្ធសភា នីតិកាលថ្មី ដែលនឹងធ្វើការបោះឆ្នោតនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យសមាជិក-សមាជិការបស់ គណបក្សប្រជាជនកម្ពុជា មានវ័យត្រឹមអាយុ ៧៤ឆ្នាំចុះ អាចឈរឈ្មោះក្នុងតំណែងសមាជិកព្រឹទ្ធសភា ដើម្បីកុំឲ្យស្ថាប័នព្រឹទ្ធសភាសម្បូរទៅដោយមនុស្សចាស់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា សម្តេចផ្ទាល់អាចស្ថិតនៅក្នុងស្ថាប័នព្រឹទ្ធសភា ក្នុងរយៈពេលត្រឹមតែមួយអាណត្តិប៉ុណ្ណោះ ព្រោះសម្តេចមានវ័យកាន់តែចាស់ហើយ ហើយដើម្បីទុកឱកាសឲ្យយុវជនបន្តវេនដឹកនាំបន្ត៕

-
ចរាចរណ៍៤ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
សុខភាព៥ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ក្រោយបញ្ចប់ទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ នាយករដ្ឋមន្ត្រីថៃ ផែថងថាន ចូលសម្រាកពេទ្យ