ព័ត៌មានជាតិ
នាយកសាលាប្រាប់ហេតុការណ៍ មុនប្រទះគ្រាប់រាប់ពាន់គ្រាប់ក្នុងវិទ្យាល័យ
ហេតុការណ៍មួយកើតឡើងនៅវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ ដែលស្ថិតនៅទីរួមខេត្តក្រុងក្រចេះ ក្រោយប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនពាន់គ្រាប់។

លោក ហេ ប៊ុនឈី នាយកវិទ្យាល័យ ព្រះមហាក្សត្រិយានីកុសុមៈ បានបញ្ចាក់ប្រាប់កម្ពុជាថ្មីឲ្យដឹងថា មុនពេលរកឃើញគ្រាប់ទាំងអស់នេះ សាលាបានទទួលគម្រោងពីធនាគាពិភពលោកលើការជួសជុលអគារ និងអគារពិសោធន៏ចំនួន ៣ អគារនៅក្នុងបរិវេណវិទ្យាល័យ។

លោក ហេ ប៊ុនឈី នាយកវិទ្យាល័យ ព្រះមហាក្សត្រិយានីកុសុមៈ
នៅពេលកម្មករជីកកាយដីក៏ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ១ គ្រាប់ ហើយក៏បានរាយការណ៏ជូនសមត្ថកិច្ច។ ក្រោយមកក្រុមកម្មករក៏បានជីកដាក់ថ្មបុកគ្រឹះនៅពេលជីកក៏ឃើញ ២ គ្រាប់ទៀត រួចក៏រាយការណ៏ជូនសមត្ថកិច្ច និងរាយការណ៍បន្តទៅអង្គការស៊ីម៉ាក់។ បន្តបន្ទាប់ក៏កកាយឃើញរណ្តៅគ្រាប់ជាច្រើនទៀត។
ចំពោះគ្រាប់ដែលរកឃើញមានចំនួន ៥ ប្រភេទ មាន M79 ចំនួន 2033 គ្រាប់, DK75 ចំនួន 63 គ្រាប់, ក្បាលគ្រាប់ផ្លោង M48 ចំនួន 18 គ្រាប់, H107 ចំនួន 1 គ្រាប់ និង B40 ចំនួន 1 គ្រាប់។ សរុបចំនួនបីថ្ងៃរកឃើញ ២១១៦ គ្រាប់។


លោកនាយកវិទ្យាល័យបន្តទៀតថា នៅក្នុងរុនរណ្តៅនៅមានគ្រាប់បន្តទៀតដែលក្រុមស៊ីម៉ាក់កំពុងរុករកបន្ត។ ចំពោះការសិក្សារបស់សិស្សវិញ លោកបានពិភាក្សាជាមួយប្រធានមន្ទីរផ្អាកតែ ២ ទៅ ៣ ថ្ងៃ ប៉ុណ្ណោះ ដោយបានឲ្យសិស្សទៅរៀននៅអាគារផ្សេងទៀត។
ដោយឡែកនៅទីតាំងដែលរកឃើញរណ្តៅគ្រាប់ ក្រុមស៊ីម៉ាក់បានដាក់ខ្សែឡោមព័ទ្ធមិនឲ្យសិស្សមកក្បែរឡើយ៕


អត្ថបទ៖ លី រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


