ព័ត៌មានជាតិ
អ្វីទៅជាការសិក្សាស្រាវជ្រាវ ការសិក្សាស្រាវជ្រាវមានសារប្រយោជន៏អ្វីខ្លះ សម្រាប់សង្គមជាតិ?
រាជបណ្ឌិតសភាកម្ពុជា កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានរៀបចំកិច្ចពិភាក្សាតុមូល ស្ដីពីសារៈសំខាន់នៃការស្រាវជ្រាវ ដោយមានការចូលរួមពីវាគ្មិនថ្នាក់បណ្ឌិត ដែលមានបទពិសោធន៍យ៉ាងច្រើនផ្នែកការសិក្សាស្រាវជ្រាវ ហើយកម្មវិធីនេះ ធ្វើឡើងដើម្បីបណ្ដុះស្មារតីមហាជនឲ្យទទួលយក ឲ្យទទួលស្គាល់នូវការសិក្សាស្រាវជ្រាវ ដែលមានលក្ខណៈវិទ្យាសាស្រ្ត ពីព្រោះការស្រាវជ្រាវនេះមានសារៈសំខាន់ណាស់សម្រាប់វឌ្ឍនភាពសង្គម ។នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា។

លោកបណ្ឌិតសភាចារ្យ នេត ប៉ារ៉ុម សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជាបានពន្យល់ថា ការស្រាវជ្រាវមានន័យថា គឺជាការរុករកការស្វែងរក ជុំវិញបញ្ហាអ្វីមួយ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ គេបានកំណត់និយមន័យមានចំនួន៣ គឺទី១. ការសិក្សាស្រាវជ្រាវត្រូវតែមានគោលបំណង ទី២. ការសិក្សាស្រាវជ្រាវត្រូវតែម៉ឺងម៉ាត់ម៉ត់ចត់ និងទី៣. ការសិក្សាស្រាវជ្រាវត្រូវតែមានស្មារតីតស៊ូមោះមុត។

ចំណែកលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាបានថ្លែង ដោយលើកជាសំណួរថា ហេតុអ្វីបានជាបណ្ដាប្រទេសមួយចំនួនរីកចម្រើនជាងយើង ហើយប្រទេសមួយចំនួនទៀតក្រីក្រជាងយើង ? ។ លោកថា ទាំងនយោបាយ ទាំងសេដ្ឋកិច្ច ទាំងបច្ចេកវិទ្យា មិនមែនកើតឡើងដោយចៃដន្យ ឬជាការប្រទានរបស់អាទិទេពណានោះទេ គឺកើតចេញពីការស្រាវជ្រាវ កើតចេញពីការផ្ដល់តម្លៃ កើតចេញពីការផ្តល់សារៈសំខាន់ទៅលើការសិក្សាស្រាវជ្រាវ ទើបធ្វើឱ្យមានការរីកចម្រើន។ គ្មានអ្វីមួយដែលកើតឡើងដោយគ្មានការស្រាវជ្រាវ ហើយក៏គ្មានអ្វីមួយកើតឡើងដោយគ្មានទំនុកចិត្តទៅលើវិទ្យាសាស្ត្រនោះទេ។
លោកបណ្ឌិត គិន ភា បានលើកជាឧទាហរណ៍មួយចំនួនទៀតថា ហេតុអ្វីបានជាយើងជឿថាផែនដីរាងមូល, មានទំនាញផែនដី, ទូរស័ព្ទដែលប្រើប្រាស់គ្រប់ដៃ, យន្តហោះដែលអាចជិះឆ្លងទ្វីបបាន, ដែកដែលមានទម្ងន់រាប់ពាន់តោន បែរជាអណ្ដែតលើទឹកបាន ដែលបញ្ហាទាំងអស់នេះ គឺបានកើតមកពីការស្រាវជ្រាវ។ លោកលើកឡើងទៀតថា ប្រទេសកម្ពុជា គឺជាប្រទេសកសិកម្ម ប៉ុន្តែបែរជាអ្នកក្រសុទ្ធតែជាកសិករ បើប្រទេសកសិកម្ម គួរតែកសិករជាអ្នកមាន ប៉ុន្តែហេតុអ្វីបានជាកសិករយើងបែរជាអ្នកក្រ ខណៈដែលយើងតែងតែនិយាយថា ប្រទេសកម្ពុជា ជាប្រទេសកសិកម្ម។ តើយើងមានពូជស្រូវល្អ មានថ្នាំព្យាបាលស្រូវ មានការកែប្រែគុណភាពដី ហើយឬនៅ ដូច្នេះបញ្ហាទាំងអស់នេះ ត្រូវតែមានការស្រាវជ្រាវ។

ទាក់ទងបញ្ហានេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា ការសិក្សាស្រាវជ្រាវ ត្រូវបានចែកចេញជា៣ប្រភេទ ទី១, ការសិក្សាស្រាវជ្រាវបែបឯកជន ទី២,ការសិក្សាស្រាវជ្រាវបែបស្ថាប័នរបស់រដ្ឋ និងទី៣, ការសិក្សាស្រាវជ្រាវបែបសម្ងាត់ ឬចារកម្មហើយប្រភេទនៃការសិក្សាស្រាវជ្រាវត្រូវបានចែកចេញជា២ គឺទី១, ការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តពិត និងទី២, ការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រសង្គម។
លោកបណ្ឌិត សុខ ទូច បានលើកជាឧទាហរណ៍ថា អ្នកនយោបាយមួយ រៀបចំគោលនយោបាយគណបក្ស បើសិនជាអ្នកនយោបាយនោះ គ្មានការស្រាវជ្រាវទេ ការរៀបចំគោលនយោបាយនោះ និងត្រូវបរាជ័យ។ លោកបន្តថា គេចង់ធ្វើនាវាមុជទឹក គេត្រូវសិក្សាពីត្រីដូហ្វីន ដែលអាចមុជទឹកបាន, គេធ្វើរ៉ាដាចាប់យន្តហោះ គេសិក្សាពីសត្វជ្រឹង ឬសត្វប្រចៀវថា ហេតុអ្វីបានជាសត្វនេះដឹងថា មានផ្លែឈើទុំនៅខាងមុខ ? គឺគេសិក្សាលើបញ្ហានេះ ដូច្នេះយន្តហោះ គ្រាន់តែហោះឡើង គេដឹងភ្លាមថា យន្តហោះចេញមកហើយ។ ដូច្នេះវិទ្យាសាស្រ្តពិត គឺគេសិក្សាបែបនេះ ហើយត្រូវមានកន្លែងពិសោធន៍។ លោកថា វិទ្យាសាស្រ្តពិតមិនអាចគ្មានការពិសោធន៍បានទេ។
បើតាមលោក សុខ ទូច សង្គមមួយដែលរីកចម្រើន គឺគេត្រូវការធនធានមនុស្ស។ លោកថា ប្រទេសដែលមានធនធានច្រើន មិនប្រាកដថា ប្រទេសនោះរីកចម្រើនទេ ដូចជាប្រទេសអារ៉ាប់ប៊ីសាអូឌីត ទុយណេស៊ី អ៊ីរ៉ង់ អ៊ីរ៉ាក់ ព្រុយណេ សុទ្ធសឹងតែជាប្រទេស ដែលសម្បូរទៅដោយធនធានធម្មជាតិ ប៉ុន្តែហេតុអ្វីប្រទេសទាំងនោះមិនរីកចម្រើន។ ដូច្នេះធនធានមនុស្សដើរតួនាទីសំខាន់ណាស់ ដូច្នេះយើងត្រូវធ្វើការសិក្សាស្រាវជ្រាវ។
លោក សុខ ទូច អះអាងទៀតថា គ្មានអ្វីមួយ ដែលធ្វើដោយគ្មានការសិក្សាស្រាវជ្រាវនោះទេ បើធ្វើដោយគ្មានការសិក្សាស្រាវជ្រាវទេ ហៅថាសុភាវគតិ គឺសត្វ តែមនុស្សក៏ជាសត្វដែរ។ តែមនុស្សជាសត្វដែលមានបញ្ញា ហើយសត្វដែលសាហាវជាងគេមានបញ្ញាជាងគេឈ្លាសវៃជាងគេ គឺមនុស្សហ្នឹងហើយ ដូច្នេះហើយបានគេធ្វើការសិក្សាស្រាវជ្រាវថា តើសង្គមមួយរីកចម្រើនដោយសារអី ?៕
កោះកែវ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


