ជីវិតកម្សាន្ដ
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
រឿងរ៉ាវអាស្រូវនៃជីវិតគូរវាងតារាចម្រៀងល្បីឈ្មោះ មាស សុខសោភា និងអតីតស្វាមី លោក អ៉ិត រ៉ាដា ដ្បិតបានព្រមព្រៀងគ្នានៅចំពោះមុខច្បាប់បញ្ចប់ជចំណងស្នេហ៍ជាង ១៦ឆ្នាំហើយក៏ពិតមែន ប៉ុន្តែមហាជនក៏ដូចជាអ្នកសិល្បៈ បានចេញមកវែកញែកជុំវិញរឿងរ៉ាវនៃការបែកបាក់នេះ ថាទំនងជាជាប់ពាក់ព័ន្ធនឹងភាពងប់ងល់នៃជំនឿ។
យ៉ាងណា ឆ្លើយតបនឹងការចោទថាខាងលើ សាម៉ីខ្លួន ពោលអ្នកនាង មាស សុខសោភា បានចេញមុខអះអាងម្តងហើយម្តងទៀតថា អ្វីដែលខ្លួនធ្វើ គ្រាន់ជាការដឹងគុណលើបុគ្គលដែលខ្លួនហៅថាលោកឪ (តាសក់សភ្នំត្បែង) ប៉ុណ្ណោះ។
ខណៈមុននេះ អ្នកនាងបានចេញមុខការពារលោក វង្ស ចក្រាយយុទ្ធ ហៅតាសក់សភ្នំត្បែងជាថ្មី ក្រោយដឹងថាអតីតស្វាមីប្តឹងបុគ្គលរូបនោះ ដោយអះអាងថា រាល់ការបរិច្ចាគជូនតាសក់សភ្នំត្បែង គឺជាផ្តល់ឱ្យដោយខ្លួនឯង មិនមែនជាការបោកប្រាស់អ្វីឡើយ។
ទន្ទឹមនេះ អ្នកនាងបានលើកឡើងដែរថា ខ្លួននិងបុគ្គលកាន់សាសនាខាងលើ ក៏មានការធ្វើជំនួញជាមួយគ្នាផងដែរ។ សូមស្តាប់វីដេអូលម្អិត៖
ពាក់ព័ន្ធនឹងការបែកបាក់ចែកផ្លូវគ្នាជាមួយអតីតស្វាមី តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ ធ្លាប់បានទម្លាយពីឬសគល់នៃបញ្ហាជីវិតគូរបស់ខ្លួន និងអះអាងថា ការដែលឈានដល់ការស្វែងរកខ្លួនឯងតាមរយៈការសមាធិ ក៏ព្រោះតែពេលប្រឈមនឹងការបាក់ទឹកចិត្តម្តងៗ អ្នកនាងធ្លាប់ប៉ងបញ្ចប់ជីវិតមិនតិចនោះឡើយ។
តួយ៉ាង ទន្ទឹមនឹងវេលាដែលត្រូវការជំនួយបំផុត ក៏មានវត្តមានលោក វង្ស ចក្រាយយុទ្ធ ហៅតាសក់សភ្នំត្បែង ជាចំណែកនៃការបើកបង្ហាញផ្លូវសង្គ្រោះទុក្ខវិបត្តិផ្លូវចិត្តរបស់ខ្លួន ដោយហេតុនេះហើយ អ្នកនាងពោលពាក្យដឹងគុណដល់ តាសក់សភ្នំត្បែង និងអះអាងថា បើទោះជាឱ្យខ្លួនលះបង់លុយកាក់ ទ្រព្យធន់ជូនដល់លោកក៏សុខចិត្តដែរ។
យ៉ាងណារាជិនីសំឡេងផ្អែមស្រទន់រូបនេះ ក៏បញ្ជាក់កុំឱ្យមហាជនយល់ច្រឡំដែរថា ខ្លួនធ្លាប់កើតមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរអំឡុងផ្ទុះកូវីដ ហើយបើមិនបានជួបលោកតាសក់សភ្នំត្បែងទេ ម៉្លេះក៏គ្មានជីវិតមកដល់បច្ចុប្បន្នដែរ។ មិនតែប៉ុណ្ណោះ អ្នកនាង មាស សុខសោភា ថែមទាំងដាក់ចំៗទៅអតីតស្វាមីឱ្យដោះលែងខ្លួន មិនបាច់រករឿងរុកគួននឹងគ្នាតទៅទៀត ខណៈកន្លងមក ខ្លួនបានលះបង់ច្រើនណាស់សម្រាប់គ្រួសារ ពិសេសស្វាមី។

ដ្បិតតែមានការបកស្រាយជុំវិញរឿងរ៉ាវនេះម្តងហើយម្តងទៀតក៏ដោយ មហាជនមួយចំនួន នៅតែមានមតិលើកឡើង និងមិនយល់ថា ហេតុអ្វីតារាចម្រៀងស្រីល្បីឈ្មោះរូបនេះចេញមុខការពារបុគ្គល វង្ស ចក្រាយយុទ្ធ ដល់ថ្នាក់នេះ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


