សន្តិសុខសង្គម
ស្ត្រីអាយុជាង ៣០ ឆ្នាំ ម្នាក់ សង្ស័យត្រូវគេដឹកទៅទម្លាក់ចោលក្នុងដីឡូត៍មួយកន្លែង ដោយសភាពនៅមានដង្ហើម
ប្រទះឃើញស្ត្រីម្នាក់ដេកនៅក្នុងដីឡូត៍មួយកន្លែង ដែលគេសង្ស័យថា មានគេដឹកយកទៅទម្លាក់ចោល ដោយសភាពនៅមានដង្ហើម។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង ១០ នាទីព្រឹក ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវលំ កែងនឹងផ្លូវមហាវិថី ឈ្នះ ឈ្នះ ចំណុចដីឡូត៍មួយកន្លែង ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរូបនោះមានអាយុប្រមាណជាង ៣០ ឆ្នាំ ដោយពុំស្គាល់អត្តសញ្ញាណនោះឡើយ។

ដោយឡែកបើតាមព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ៥ និង ៣០ នាទីព្រឹក ពលរដ្ឋម្នាក់ បានជិះម៉ូតូឆ្លងកាត់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញស្ត្រីរូបនោះដេកនៅក្បែរចិញ្ចើមផ្លូវក្នុងដីឡូត៍ ដោយពុំបានចាប់អារម្មណ៍នោះទេ។ លុះរហូតដល់វេលាម៉ោងប្រមាណ ១១ ព្រឹក ក៏នៅតែឃើញស្ត្រីខាងលើនៅទីតាំងកើតហេតុដដែល ក៏បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយរាយការណ៍ទៅសមត្ថកិច្ចចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ។

ក្នុងហេតុការណ៍ខាងលើនេះដែរពលរដ្ឋបានដាក់ការសង្ស័យថាមានគេដឹកស្ត្រីខាងលើមកទម្លាក់ចោល ដោយពុំដឹងដឹកមកទម្លាក់ចោលតាំងពីពេលណានោះឡើយ។ ស្ត្រីរូបនោះមានលក្ខណៈស្គមរីងរៃទំនងជាអ្នកជំងឺទើបតែចេញពីមន្ទីរពេទ្យ ហើយត្រូវបានគេដឹកយកទៅទម្លាក់ចោលនៅកន្លែងកើតហេតុ ព្រោះនៅក្បែរស្ត្រីរូបនោះមានខោទឹកនោម ខោអាវ និងផ្លែឈើផងដែរ។

បន្ទាប់ពីមានការភ្ញាក់ផ្អើលសមត្ថកិច្ចមូលដ្ឋាន ក៏បានធ្វើការទាក់ទងហៅរថយន្តសាម៉ុយមកដល់ចំណុចកើតហេតុ បានបញ្ជូនទៅមណ្ឌលសុខភាពព្រែកព្នៅ ដើម្បីពិនិត្យ និងស្រាវជ្រាវរកក្រុមគ្រួសារមកទទួលផងដែរ៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


