សន្តិសុខសង្គម
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
កម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់យកទៅសួរនាំពាក់ព័ន្ធករណីដេីរប្រមូលលុយភាស៉ីពីអាជីវករលក់ដូរតាមម៉ូតូរ៉ឺម៉ក។

ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចខាងមុខរោងចក្រហុងវ័ន ស្ថិតភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង៤នាក់ទី១/ឈ្មោះ សា ម៉ាក់ឆាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ (ជនសង្ស័យគ្មានសារធាតុញៀន)។ ទី២/ឈ្មោះ ម៉ី សាផាត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជយ័ រាជធានីភ្នំពេញ (ជនសង្ស័យគ្មានសារធាតុញៀន)។ ទី៣/ឈ្មោះ ណៃ ដាណែត ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរអ្នកគ្រប់គ្រងផ្សារ ស្នាក់នៅភូមិត្រពាំងរំចេក សង្កាត់ចោម ចៅទី១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ (ជនសង្ស័យគ្មានសារធាតុញៀន)។ ទី៤/ឈ្មោះ ប៊ុន ស៊ិន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកគ្រប់គ្រងផ្សារ ស្នាក់នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ទី១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ (ជនសង្ស័យគ្មានសារធាតុញៀន)។ សម្ភារៈដកហូតម៉ូតូ០១គ្រឿងម៉ាកHonda Dream ពណ៌ខ្មៅ ឆ្នាំ២០២៣ស្លាកលេខកណ្តាល1AS-0309។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ផាន ស៊ីគា ភេទស្រី អាយុ៣៧ឆ្នាំមុខរបរមេភូមិកំពុងតែនៅអង្គុយក្នុងផ្ទះលេខ៣ផ្លូវលេខ១៣ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលនោះស្រាប់តែមានប្រជាពលរដ្ឋរាយការណ៍ថា មានជនសង្ស័យ០២នាក់ឈ្មោះ ម៉ី សាផាត ភេទប្រុសនិងឈ្មោះសា ម៉ាក់ឆាន ភេទប្រុសបានដើរប្រមូលលុយពី អ្នកលក់ដូរនៅលើផ្លូវសាធារណៈខាងមុខរោងចក្រហុងវ័នស្ថិតនៅចំណុចភូមិត្រពាំងថ្លឹង៤សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមជនរងគ្រោះនិង ប្រជាការពារភូមិត្រពាំងថ្លឹង៤ ប្រជាការពារសង្កាត់ចោមចៅទី១បានសហការណ៍ជាមួយសាលាខណ្ឌពោធិ៍សែន ជ័យ បានចុះទៅដល់កន្លែងកើតហេតុខាងលើក៏បានឃើញជនសង្ស័យទាំង០២នាក់ដើរប្រមូលលុយពីអ្នកលក់ ដូរនៅទីតាំងខាងលើពិតប្រាកដមែន។ បន្ទាប់មកជនរងគ្រោះ ប្រជាការពារសង្កាត់ចោមចៅទី១បានសហការណ៍ជាមួយសាលាខណ្ឌពោធិ៍សែនជ័យ បានឃាត់ ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើមកប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ដើម្បីសួរនាំហើយជន សង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបាននាំគ្នាដើរយកលុយពីប្រជាពលរដ្ឋលក់ដូរនៅលើផ្លូវសាធារណៈពិតប្រាកដមែនដោយមានបញ្ជាពីប្រធានផ្សារទួលពង្រឲ្យពួកខ្លួនដើរប្រមូលលុយឲ្យជារៀងរាល់ថ្ងៃពេល។ ខណៈសមត្ថកិច្ចកំពុងតែសួរនាំជនសង្ស័យទាំង០២នាក់ស្រាប់តែជនរងគ្រោះនិងប្រជាការពារឃើញប្រធាន ផ្សារទួលពង្រទាំង០២នាក់ប្តីប្រពន្ធបានមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ហើយជនរងគ្រោះនិងប្រជា ការពារបាននាំគ្នាឃាត់ខ្លួនប្រធានផ្សារទាំង០២នាក់ដែលមានឈ្មោះខាងលើបន្ត ទៀតនៅចំណុចភូមិត្រពាំង ថ្លឹង៣ សង្កាត់ចោមចៅទី១ ប្រគល់ឲ្យសមត្ថកិច្ចសួរនាំ និងដាក់ពាក្យបណ្តឹងដើម្បីកសាងសំណុំរឿងបញ្ជូន ទៅផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការតាមនីតិវីធីច្បាប់៕
អត្ថបទ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


