ព័ត៌មានអន្ដរជាតិ
គូស្នេហ៍ចិន ប្រឹងជម្នះឧបសគ្គគ្រួសារ ដោយសារតែខាងស្រីមានកម្ពស់ជាង២ម៉ែត្រ
គូស្នេហ៍មួយគូនៅភាគនិរតីនៃប្រទេសចិន បានបង្កឲ្យមានការជជែកដេញដោលអំពីកម្ពស់មិនស៊ីគ្នានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសារតែភាគីខាងបុរសនេះមានកម្ពស់ត្រឹមតែ ១ម៉ែត្រនិង៦៨សង់ទីម៉ែត្រ ចំណែកឯខាងស្ត្រីមានកម្ពស់ ២ម៉ែត្រនិង២សង់ទីម៉ែត្រ។

សារព័ត៌មាន Haibao News បានរាយការណ៍ថា គូស្នេហ៍មកពីទីក្រុង Chongqing គឺជាបុរសដែលប្រើឈ្មោះក្លែងក្លាយ Zihao និងមិត្តស្រីរបស់គាត់ដែលមានរហស្សនាមថា Xiaoyue បានទាក់ទងស្នេហាអស់រយៈពេលជាងពីរឆ្នាំមកហើយ។
រឿងរ៉ាវរបស់ពួកគេបានទាក់ទាញការចាប់អារម្មណ៍នៅពេលដែល Xiaoyue បានចេញវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីដើមខែឧសភាដោយប្រកាសថានាងមានផ្ទៃពោះ ៣ ខែ។ ពួកគេបានស្គាល់គ្នាកាលពីបីឆ្នាំមុន នៅពេលដែល Xiaoyue កំពុងផ្សាយផ្ទាល់ ហើយ Zihao បានបញ្ចេញមតិយោបល់ជជែកជាមួយនាង។
លោក Zihao បាននិយាយថា ភាពខុសគ្នានៃកម្ពស់ដ៏គួរឲ្យចាប់អារម្មណ៍របស់ពួកគេ គឺមិនមែនជាឧបសគ្គធំនៅក្នុងជីវិតប្រចាំថ្ងៃនោះទេ។ ពួកគេប្រឈមនឹងការសង្ស័យតាំងពីចាប់ផ្តើមមានទំនាក់ទំនងជាមួយនឹងមនុស្សជាច្រើនជឿថាអ្នកទាំងពីរមិនសមនឹងគ្នាឡើយ។
បុរសចិនរូបនេះបាននិយាយទៀតថា «សមាជិកចាស់ៗនៃគ្រួសាររបស់ខ្ញុំទាំងអស់ បានជំទាស់នឹងខ្ញុំនៅពេលណាត់ជួបនាងដោយសារតែកម្ពស់របស់នាង។ ប៉ុន្តែយើងទាំងពីរបានប្តេជ្ញាចិត្តរួមគញនាថា យើងនឹងនៅជាមួយគ្នាអស់មួយជីវិត»។
លោកបានបន្ថែមថា ឥឡូវនេះនាងមានផ្ទៃពោះ ហើយលោកនឹងមើលថែនាងឲ្យបានល្អ។ យ៉ាងណា គូស្នេហ៍ខុសកម្ពស់គ្នានេះ ក៏គ្រោងចុះឈ្មោះអាពាហ៍ពិពាហ៍នៅខែមិថុនា ប៉ុន្តែមិនមានគំនិតរៀបចំពិធីមង្គលការឡើយ។
នៅក្នុងវីដេអូឃ្លីបមួយផ្សេងទៀតដែលបានចេញផ្សាយកាលពីដើមខែឧសភា លោក Xiaoyue បាននិយាយថានាងមានការភ័យខ្លាចក្នុងការជួបឪពុកម្តាយរបស់មិត្តប្រុស។ ដោយសារតែភាគីខាងគ្រួសារមិត្តប្រុសមិនពេញចិត្ត ទើបធ្វើឲ្យនាងព្រួយបាម្ភច្រើន និងមិនចង់ឲ្យមានពិធីណាមួយកើតឡើងឡើយ។

យ៉ាងណាមិញ កំឡុងពេលពិនិត្យផ្ទៃពោះ គ្រូពេទ្យបាននិយាយថា ទារកក្នុងពោះនាងមានការវិវត្តន៍ជាធម្មតា។ វេជ្ជបណ្ឌិតបានប្រាប់បុរសជាស្វាមីថា កូនរបស់ពួកគេអាចនឹងកើនឡើងដល់កម្ពស់ ២ ម៉ែត្រនាពេលអនាគត។ ដំណឹងមួយនេះបានចាប់អារម្មណ៍លើបណ្តាញសង្គមដីគោកយ៉ាងខ្លាំង ហើយក៏មានតែពាក្យជូនពរឲ្យគូស្នេហ៍នោះស្រឡាញ់គ្នា និងមានសុភមង្គល និងសុខដុមពេញមួយជីវិតតែប៉ុណ្ណោះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដាក់ពន្ធនាគារថៅកែចិន និងកម្មករ១២នាក់ ពីបទផលិត -លក់តុក្កតាអាសអាភាស
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
កីឡា២០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


